• 2021-02-26 08:33:08
  • បាល់ទាត់

​កប់​សារី! វិសុទ្ធ ហាត់នៅ U21 Liverpool ចង់​មក​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​ទៀត​​​

  • 2021-02-26 08:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​កម្ពុជា វិសុទ្ធ ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ U21 Liverpool​ ​មាន​បំណង​ចង់​មក​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា។

យុវជន​របស់​កម្ពុជា​ខាង​​លើ​បាន​ឈាន​ចូល​​​វ័យ​ ១៨ ឆ្នាំ​ហើយ​ ស្រប​ពេល​ម្ដាយ​របស់​គេ​​​ដែល​មាន​គណនី​ឈ្មោះ Kuth Kola បាន​ឲ្យ​ដឹង​ថា ​វិសុទ្ធ ​មុន​ពេល​ចូល​ហាត់​នៅ​ U21 Liverpool នេះ​​​​គេ​ឈ្នះ​​ជើង​​ឯក​រង​ពាន​ U16 Norway Cup 2019 ​។ ​ក្នុង​កុង​ត្រា​របស់​គេ​​បាន​បញ្ជាក់​ថា ​គេ​នឹង​អាច​ចូល​លេង​ពេញ​សិទ្ធ​ប្រសិន​បើ​ការ​ហ្វឹកហាត់​នៅ​ Liverpool ​នេះ​មាន​ផ្លែផ្កា​ ហើយ​គ្រូ​បង្វឹក​នៅ​ទីនោះ​ពេញ​ចិត្ត​ជា​មួយ​ទម្រង់​លេង​របស់​គេ​។

​យ៉ាង​ណា​​ វិសុទ្ធ បាន​ប្រាប់​ទៅ​កាន់​ម្ដាយ​របស់​គេ​ថា គេ​ពិត​ជា​ចង់​មក​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​ពិត​មែន។ ​ជា​មួយ​គ្នា​នោះ​ម្ដាយ​របស់​គេ​ក៏​យល់​ព្រម​ជា​មួយ​សំណើ​របស់​កូន​​ប្រុស​​ដែរ។ ​​វិសុទ្ធ បាន​ចុះ​កុង​ត្រា​ចូល​ហាត់​ជា​មួយ​យុវជន​​២១​ឆ្នាំ​​ Liverpool កាល​ពី​ចុង​ឆ្នាំ​២០១៩ ប៉ុន្តែ​ការ​ហ្វឹកហាត់​ផ្អាក​ដំណើរ​ការ​មួយ​​រយៈ​ ​ដោយសារ​កូវីដ ទើប​​ធ្វើ​ឲ្យ​កុង​ត្រា​​​មួយ​​នេះ​ពន្យារ​ពេល​មក​ដល់​បច្ចុប្បន្ន​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់