• 2021-02-26 06:58:05
  • បាល់ទះ

ណែនាំ​ឲ្យ​ស្គាល់ ​អនាគត​​​ឆ្វេង​​ល្អ​របស់​​កម្ពុជា​ទើប១៧ ឆ្នាំ​កម្ពស់ ១,៨៨ ម៉ែត្រ​

  • 2021-02-26 06:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ​ស្មាត់​ឆ្វេង​របស់​​មហាផ្ទៃ ខុម ហុងទ្រី ​បាន​ចេញ​លេង​ក្រៅ​ផ្លូវ​ការ​ជា​មួយ​រៀមច្បង​ ធី​ ម៉េង​ហ៊ួង ​ដែល​មើល​ទៅ​សមត្ថភាព​មិន​ធម្មតា។ ​អ្វី​ដែល​ពិសេស​សម្រាប់​​យុវជន​រូប​នេះ​គឺ​អាច​លេង​ទល់​​គីឡូ​ធ្ងន់​​ ឌូក ខណៈ​ដែល​វ័យ​របស់​គេ​ទើប​១៧​ឆ្នាំ​ប៉ុណ្ណោះ ហើយ​​កម្ពស់​​ដល់១,៨៨ ម៉ែត្រ។

​យុវជន​កម្ពស់​ត្រូវ​ស្តង់ដារ​អន្តរជាតិ​រូប​នេះ​ នឹង​អាច​ក្លាយ​ជា​ស្មាត់​ឆ្វេង​​ជម្រើស​​ជាតិ​កម្ពុជា​នា​ពេល​អនាគត​ ​ប្រសិន​បើ​បន្ត​ការ​ប្រឹងប្រែង និង​ដាក់​ចិត្ត​ដាក់​កាយ​ហ្វឹកហាត់។​ ​មូលហេតុ​ដែល​អាច​ក្លាយ​ជា​កីឡាករ​ល្អ​មក​ពី ​គេ​មាន​កម្ពស់​​ល្អ រួម​ទាំង​មាន​​ទេពកោសល្យ​លេង​បាល់​​ពី​កំណើត​​ទៀត​ផង។

ឆ្វេង​របស់​មហាផ្ទៃ​រូប​នេះ​​កើត​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០០៤ ​ជា​កូន​អ្នក​នៅ​ព្រែកព្នៅ​។ ឪ​ពុក​​ឈ្មោះ​ ជុក ខុម និង​ម្ដាយ​ឈ្មោះ ជួង យ៉ុង​ មាន​បង​ប្អូន​ ៧ នាក់​​​ជា​កូន​ពៅ​ក្នុង​គ្រួសារ​។ ​គេ​​​បាន​​ចូល​ហាត់​នៅ​មហាផ្ទៃ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​ចូល​លេង​ដំបូង​មិន​សូវ​ចេះ​​​ប៉ុន្មាន​ទេ ​ដោយ​គ្រាន់​តែ​​អាច​លេង​បាន​តិចតួច​ប៉ុណ្ណោះ។

ហុងទ្រី ​​បាន​ជាប់​ឈុត​ធំ​របស់​មហាផ្ទៃ​កាល​ខែ​មករា ឆ្នាំ​២០២១។ ចំណុច​ខ្វះខាត​ដែល​រូប​គេ​មើល​ឃើញ​​គឺ នៅ​ស្ទើរ​លោត ស្ទើរ​ទទួល​សេវា និង​ស្ទើរ​បាំង​ជា​ដើម។ ប៉ុន្តែ​យ៉ាង​ណា​​​យុវជន​​ខាង​លើ​​​បាន​សន្យា​ថា នឹង​ចាប់​អាជីព​នេះ​ឲ្យ​ជាប់​ទៅ​ថ្ងៃ​អនាគត ដោយសារ​​​មាន​ក្ដី​ស្រម៉ៃ​ចង់​ចេញ​ទៅ​លេង​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​ នៅ​ក្រៅ​ប្រទេស ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់