- 2021-02-25 02:16:02
- បាល់ទះ
សុវណ្ណរាជ ប្រាប់ពីអាការៈក្នុងខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
- 2021-02-25 02:16:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុវណ្ណរាជ ប្រាប់ពីអាការៈក្នុងខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ចន្លោះមិនឃើញ
ស្មាត់ឆ្វេងរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស សុវណ្ណរាជ បានរៀបរាប់ពីអាការៈក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីចាក់បានចំនួន៣ថ្ងៃ។
កាលពីម្សិលមិញនេះស្មាត់ឆ្វេងសម្បូរបទពិសោធន៍ទាំងការប្រកួតផ្លូវការ និងការប្រកួតលើក្ដាររូបនេះបានរៀបរាប់ក្នុងការ Live លើ Facebook របស់គេថា «បាទ! ខ្ញុំចាក់បាន៣ថ្ងៃក៏លេងបាល់ធម្មតា អត់មានអីផង។ គ្រាន់តែប្លែកត្រង់អត់សូវមានកម្លាំងបន្តិចប៉ុណ្ណោះ»។
គិតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តការចាក់វ៉ាក់សាំង Sinopharm ដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាដើម ៕