• 2021-02-24 03:41:40
  • ព័ត៌មាន

Tiger Woods របួស​បាក់​ឆ្អឹង​ជើង​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​​ក្រឡាប់​រថយន្ត

  • 2021-02-24 03:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូនហ្គោល Tiger Woods បាន​រួច​ផុត​ពី​ការ​បាត់បង់​ជីវិត បន្ទាប់​ពី​ជួ​ហេតុការណ៍​​បើកបរ​ក្នុង​ល្បឿនលឿន​ក្រឡាប់​រថយន្ត ប៉ុន្តែ​​បាន​របួស​ជើង​ធ្ងន់ធ្ងរ​មែនទែន។

Tiger Woods វ័យ​៤៥​ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​​ធ្វើ​ការ​វះកាត់​ភ្លាម​ៗ​កាល​ពី​យប់​មិញ ក្រោយ​ជួប​គ្រោះថ្នាក់​នៅ​តំបន់ Rancho Palos Verdes ជិត​ទីក្រុង Los Angeles។ គេ​បាន​វះកាត់របួស​ជើង​ជា​ច្រើន​កន្លែង ខណៈ​រថយន្ត​ម៉ាក Genesis GV80 របស់​គេ​​បាន​ខូច​ខ្ទេចខ្ទី។

ប្រភព​ជិតស្និទ្ធ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ Woods របួស​បាក់ឆ្អឹងជើង និង​បែក​ប្រអប់​ជើង។ Erican Herman ដែល​ជា​មិត្ត​ស្រី​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្ថិត​នៅ​មន្ទីរពេទ្យ​ដែល Woods កំពុង​វះកាត់។ ប៉ូលិស​បាន​និយាយ​ថា ​ខ្សែ​ក្រវាត់​​​រថយន្ត​និង​ពោង​សុវត្ថិភាព​​បាន​​​ជួយ​សង្គ្រោះ​ជីវិត​របស់ Woods បន្ទាប់​ពី​រថយន្ត​រអិល​ផ្លូវ​ក្រឡាប់​ជា​ច្រើន​តង់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់