• 2021-02-22 11:05:35
  • បាល់ទាត់

Mourinhoថា Spurs ធ្លាក់ជើង មិនមែនដោយសារបច្ចេកទេសដឹកនាំលោកអន់ទេ

  • 2021-02-22 11:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ក្រុម​លោក​លេង​ចាញ់​ច្រើន​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​ មិនមែន​ដោយ​សារ​តែ​បច្ចេកទេស​ដឹកនាំ​លោក​អន់​នោះទេ​។

លោក​ Mourinho បាន​និយាយ​៖" បច្ចេកទេស​ដឹក​នាំ​របស់​ខ្ញុំ​អត់​ពាក់ព័ន្ធ​នឹង​ការ​ចាញ់​ប្រកួត​កាល​ពី​ថ្មីៗ​នេះ​ទេ​។ ខ្ញុំ​ហ៊ាន​និយាយ​ថា​ បច្ចេកទេស​ដឹកនាំ​របស់​ខ្ញុំ​ និង​ក្រុម​របស់​ខ្ញុំ​ល្អ​ជាង​គេ​នៅ​លើ​ពិភព​លោក​។ រឿង​លទ្ធផល​ចាញ់​ឈ្នះ​ហ្នឹង​ វា​អាស្រ័យ​លើ​ច្រើន​កត្តា​ ជា​ពិសេស​កត្តា​ស្ថានភាព​ពេល​ប្រកួត​ផ្ទាល់​។ ជាក់​ស្ដែង​ពួក​យើង​ខំ​អស់​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" យ៉ាង​ណា​ខ្ញុំ​សូម​និយាយ​ថា​ ក្លឹប​ខ្ញុំ​អត់​មាន​បញ្ហា​ទាស់ទែង​គ្នា​អី​ទេ​។​ ម្នាក់​ៗ​សុទ្ធ​តែ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​កន្លង​ទៅ​នេះ​។ និយាយ​ថា​ក្លឹប​ខ្ញុំ​មាន​បញ្ហា​ ដោយ​សារ​តែ​ការ​ចាញ់​ប្រកួត​ច្រើន​គឺ​ខុស​ហើយ​ ព្រោះ​នេះ​គ្រាន់​តែ​ជា​អ្វី​ ដែល​យើង​មិន​សប្បាយ​នឹង​វា​ប៉ុណ្ណោះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ប៉ុន្មាន​ប្រកួតចុង​ក្រោយ​នេះ​ Spurs បាន​ចាញ់​ច្រើន​ជាង​ឈ្នះ​ការ​ប្រកួត​ ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​កំពុង​ឈរ​ជើង​នៅ​លើ​លេខ​រៀង​ទី​៩ នៅ​ក្នុង​ការ​ប្រកួត​ Premier League ដែល​មាន​ ៣៦​ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់