• 2021-02-22 08:09:32
  • បាល់ទាត់

ភ្ញាក់ផ្អើល ពេល​ដឹង​ពី​តម្លៃ​ខ្លួន​របស់ Superlek ប្រកួត​នៅ ONE ម្ដង​ៗ

  • 2021-02-22 08:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ថៃ Superlek មាន​ទម្លាយ​ឲ្យ​ដឹង​ថា ពេល​ដែល​ខ្លួន​ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ម្ដង​ៗ​ទទួល​បាន​តម្លៃ​ខ្លួន​៥​សែន​បាត (ជាង១៦ ៦០០​ដុល្លារ)។

អ្នក​ប្រដាល់​មាន​ដើម​កំណើត​ពី​ខេត្ត​បុរីរ៉ាំ​នឹង​មាន​ភារកិច្ច​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់ Kickboxing ពី​កីឡាករ Ilias Ennahachi នៅ​ថ្ងៃ​ទី ២៦ ខែ កុម្ភៈ​ខាង​មុខ​ក្នុង​កម្មវិធី ONE Championship។ កម្មវិធី​លើក​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ONE: Fists of Fury រៀបចំ​នៅ​ប្រទេស​សិង្ហបុរី។

មុន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ថៃ​ទៅ​កាន់​សិង្ហបុរី Superlek ក៏​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​កាសែត​ និង​មាន​ការ​សួរ​ពី​តម្លៃ​ខ្លួន​ផង​ដែរ។ សម្រាប់​ការ​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​លើក​នេះ Superlek មិន​ទាន់​ដឹង​ថា​គេ​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ទេ ប៉ុន្តែ​​ការ​ប្រកួត​មុន​ៗ​គេ​បាន​៥​សែន​បាត។

​Superlek ធ្លាប់​មាន​បទពិសោធន៍​ប្រកួត​នៅ ONE Championship ៤​ដង​រួច​មក​ហើយ។ ក្នុង​នោះ​គេ​មិន​ទាន់​ស្គាល់​ថា​ចាញ់​នៅ​ឡើយ​ទេ ហើយ​ក៏​ធ្លាប់​ជួប​អ្នក​​ប្រដាល់​កម្ពុជា ឡៅ ចិត្រា​​ម្ដង​ដែរ កាល​ពី​ប្រកួត​លើក​ដំបូង​​ក្នុង​ស្ថាប័ន ONE៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់