• 2021-02-19 02:23:31
  • បាល់ទាត់

ស្ងាត់ៗ City ដាក់​សំណើ​ថ្មី​​៤៣០​លាន​ផោន ដើម្បី​អន្ទង​ចិត្ត​ Messi ឲ្យ​មក​កាន់​អង់គ្លេស

  • 2021-02-19 02:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ធ្វើ​ការ​ដាក់​សំណើ​ថ្មី​ទៅ​កាន់ Lionel Messi ដើម្បី​​នាំ​គេ​មក​កាន់​កីឡដ្ឋាន Etihad នៅ​រដូវ​កាល​ក្រោយ។

​ខ្សែ​ប្រយុទ្ធ​របស់ Barcelona ​រូប​នេះ​ស្ទើរ​តែ​​ចូលរួម​ជាមួយ​អតីត​គ្រូ​បង្វឹក​ចាស់​លោក Pep Guardiola ទៅ​ហើយ កាល​ពី​ខែ​សីហា​​កន្លង​ទៅ មុន​ពេល​សម្រេច​បន្ត​​នៅ NouCam។ ប៉ុន្តែ​ពេល​ចប់​រដូវ​កាល​នេះ​គេ​អាច​នឹង​ចាកចេញ​រក​ក្លឹប​ថ្មី។

យោង​តាម​សារព័ត៌មាន​របស់​អង់គ្លេស​ City បាន​ដាក់​សំណើ​​ទៅ​កីឡាករ​​វ័យ​៣៣​ឆ្នាំ​​​នូវ​កុងត្រា​រយៈពេល​៥​ឆ្នាំ ជាមួយ​ថ្លៃ​​ពលកម្ម​៦០០​លាន​ផោន​កាល​ពី​រដូវ​ក្ដៅ​មុន ប៉ុន្តែ​ពេល​នេះ​ពួក​គេ​ហ៊ាន​​ឲ្យ​តែ​៤៣០​លាន​ផោន​ប៉ុណ្ណោះ។

សម្រាប់​ទំហំ​ទឹក​ប្រាក់​នេះ​គឺ​ខុស​គ្នា​១៧០​លាន​ផោន មូលហេតុ​ដោយ​សារ​តែ​បរិយាកាស​នៃ​ហិរញ្ញវត្ថុ ស្របពេល​ដែល​ Messi ក៏​នឹង​អស់​កុងត្រា​ជាមួយ​ក្លឹប​ចាស់។ កុងត្រា​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​នឹង​អស់​ពេល​ដែល​បញ្ចប់​រដូវ​កាល​២០២០-២១ មាន​ន័យ​ថា City អាច​នាំ​យក​ Messi ដោយ​គ្មាន​តម្លៃ​ខ្លួន។

ប្រសិន​បើ City អាច​​យក​បាន​ Messi ក្នុង​កុងត្រា​រយៈពេល​៥​ឆ្នាំ​មែន ពួក​គេ​ចង់​ឲ្យ​លេង​នៅ​អង់គ្លេស​៣​ឆ្នាំ និង​បន្ត​លេង​នៅ New York City ដែល​ជា​ក្លឹប​សម្ព័ន្ធ​នឹង​គ្នា​រយៈពេល​២​ឆ្នាំ​បន្ថែម៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់