• 2021-02-18 08:19:21
  • កីឡា​ផ្សេង​ៗ

ពាន​រង្វាន់​ហែល​ទឹក​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​ បង្កប់​អត្ថន័យ​ និង​សារប្រយោជន៍​ច្រើន​

  • 2021-02-18 08:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ហែល​ទឹក​ជើងឯក​យុវជន​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​ ធ្វើ​ឡើង​គោលបំណង​រំលឹក​គុណូបការៈ​ដែល​បាន​ជួយ​លើ​វិស័យ​កីឡា​មួយ​នេះ​ និង​ជា​ការ​ប្រកួត​សម្រួច​សមត្ថភាព​យុវជន​ក្មេងៗ​ដើម្បី​រីកចម្រើន​ខាង​មុខ។​

ពិធីបំពាក់មេដាយ​កន្លងទៅ

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ហែម​ គីរី​ លើ​ផេក​ Cambodia SEA GAMES 2023​ បាន​បញ្ជាក់​ថា​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ជើងឯក​យុវជន​ព្រឹទ្ធាចារ្យ​ស្អែក​នេះ​គោល​បំណង​រំលឹក​នូវ​ការ​លះបង់​ និង​ទឹកចិត្ត​ស្រឡាញ់​ខំប្រឹង​ជួយ​របស់​ លោក​ ហែម​ ថុន​ នា​ពេល​កន្លង​ទៅ។​

មួយ​វិញ​ទៀត​ពាន​រង្វាន់​នេះ​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ដែល​បាន​ហ្វឹកហាត់​តាម​ក្លឹប​ផ្សេងៗ​បាន​ប្រកួត​បង្ហាញ​សមត្ថភាព​ និង​ពង្រឹង​សមត្ថភាព​ កែប្រែ​ចំណុច​ខ្វះខាត​ផង​ដែរ។​ ការ​ប្រកួត​មួយ​នេះនឹង​ជួយ​សម្រួច​សមត្ថភាព​យុវជន​ទាំង​នោះ និង​ជា​ការ​បណ្ដុះបណ្ដាល​ធនធាន​ថ្មីៗ​ថែម​ទៀត។​

លោក ហែម គីរី (អាវក្រហម)

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ ស្អែក​នេះ​នឹង​បើក​ការ​ប្រកួត​ពានរង្វាន់​ជើងឯក​យុវជន​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៩-២០​ ខែ​កុម្ភៈ​ ២០២១។​ ប្រកួត​លើ​៣ប្រភេទ​អាយុ​ ១០-១១, ១២-១៣​ និង១៤-១៦ឆ្នាំ៕​ (អត្ថបទកែសម្រួលពីផេក Cambodia SEA GAMES 2023)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់