• 2021-02-16 03:28:03
  • បាល់ទាត់

អ្នក​គាំទ្រ Barca ប្រើ​ស្នៀត​ដុត​កាំជ្រួច​ក្រៅ​សណ្ឋាគារ រំខាន​កីឡាករ PSG មិន​ឲ្យ​ដេក

  • 2021-02-16 03:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Barcelona បាន​នាំ​គ្នា​​ដុត​កាំជ្រួច​នៅ​ខាង​ក្រៅ​សណ្ឋាគារ​​ដែល​ក្រុម​ PSG កំពុង​ស្នាក់​នៅ ដើម្បី​រំខាន​ពួក​គេ​មិន​ឲ្យ​ដេក មុន​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​យប់​នេះ​ពាន Champions League។

​ទំនាក់ទំនង​រវាង​ក្រុម​ទាំង​ពីរ​បាន​ក្លាយ​ជា​សត្រូវ​ទៅ​ហើយ បន្ទាប់​ពី​ពួក​គេ​ជួប​គ្នា​ញឹកញាប់​មែនទែន​នៅ​ពាន UCL ជាពិសេស​ចុងក្រោយ​ក្រោយ Barca បាន​យក​ឈ្នះ​ដល់ ៦-១។ PSG បាន​សងសឹក​វិញ ដោយ​​បញ្ចុះបញ្ចូល​​ឆក់​យក​បាន​ Neymar ក្នុង​តម្លៃ​ខ្លួន​២០០​លាន​ផោន។

Barcelona នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍ PSG រាត្រី​នេះ​ម៉ោង​៣:០០​នាទី​ទៀបភ្លឺ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ជើង​ទី​មួយ​។ មុន​ប្រកួត​មក​ដល់​អ្នក​គាំទ្រ​របស់​ក្រុម​យក្ស​នៅ​ប្រទេស​អេស្ប៉ាញ​បាន​​ទៅ​ដុត​កាំជ្រួច​ក្បែរ​សណ្ឋាគារ​​របស់​ក្រុម PSG សម្រាក ដើម្បី​រំខាន​ដំណេក។

ក្នុង​វីដេអូ​មួយ​ផ្សេង​ទៀត​ គេ​បាន​ឭ​អ្នក​គាំទ្រ Barca ស្បែក​ជេរ PSG ថា​ជា​ចោរ។ មូលហេតុ​ PSG បាន​ទិញ​យក​ Neymar មួយ​ហើយ ចុងក្រោយ​នេះ​ពួក​គេ​នៅ​ចង់​បាន Lionel Messi ម្នាក់​ទៀត៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់