• 2021-02-15 11:54:54
  • បាល់ទាត់

UCLត្រលប់​មក​វិញ​ជាមួយ​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នៅ​សប្ដាហ៍​នេះ ខណៈ​ ២គូ​មិន​គួរ​មើល​រំលង

  • 2021-02-15 11:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League បាន​ត្រលប់​មក​វិញ​ហើយ​នៅ​ក្នុង​សប្ដាហ៍​នេះ។ អាទិត្យ​នេះ​ ពាន​លំដាប់​កំពូល​អឺរ៉ុប​ពិសេស​ជាង​កាល​ពី​ឆ្នាំ​មុន ដោយ​ក្របខ័ណ្ឌ​នេះ​ត្រលប់​មក​វិញ​ ជាមួយ​នឹង​វគ្គ ១៦ក្រុម​ចុង​ក្រោយ។ ៨គូ​លេង​នៅ​ក្នុង​សប្ដាហ៍ ដោយ​ ៤គូ​លេង​នៅ​យប់​ថ្ងៃ​អង្គារ និង ៤ទៀត​លេង​នៅ​យប់​ថ្ងៃ​ពុធ។

ប្រកួត​ Barca ប៉ះ​នឹង PSG នា​ពេល​កន្លង​មក

ចំណោម​ ៨គូ​ មាន ២គូ​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ការ​ប្រកួត​រវាង​ក្លឹប Barcelona និង​ក្លឹប Paris Saint-Germain និង​ការ​ប្រកួត​រវាង Atletico Madrid និង​ក្លឹប Chelsea។ គួរ​ឲ្យ​ស្ដាយ​ដែរ ប្រកួត​ទាំង​ពីរ​នេះ​ សុទ្ធ​តែ​លេង​នៅ​ថ្ងៃ​អង្គារ​ ហើយ​លេង​នៅ​ម៉ោង ៣រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា) ដូច​គ្នា​ទៀត​។

ប្រកួត​ទាំង ២គូ​នេះ អាច​ចាត់​ទុក​ថា ប្រកួត​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ថា​បាន ដោយ​ក្លឹប​ទាំង ២គូ​នេះ​ សុទ្ធ​តែ​ធ្លាប់​ជួប​គ្នា​នៅ​ក្នុង​វគ្គ​កំពូល​ៗ​នៃ UEFA Champions League នា​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ​។

ប្រកួត​ Atletico ប៉ះ​នឹង Chelsea នា​ពេល​កន្លង​មក

ក្នុង​ប្រកួត​ Barca និង PSG តាំង​ពី​ ២០១២​មក​ធ្លាប់​លេង ៩ប្រកួត​ហើយ ដោយ Barca ឈ្នះ ៤ PSG ឈ្នះ ២ ហើយ​ស្មើ​ ៣ដង ខណៈ​ប្រកួត​រវាង Atletico និង Chelsea វិញ ក្លឹប​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា ៥ដង ដោយ Chelsea ឈ្នះ​ម្ដង និង Atletico ឈ្នះ ២ដង ហើយ​ស្មើ​ ២ដង៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី