• 2021-02-15 02:11:11
  • បាល់ទាត់

Zidane ឈឺ​ក្បាល​រឿង​កីឡាករ​របួស ខណៈ Real Madrid ឡើង​មក​លេខ​ពីរ

  • 2021-02-15 02:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Dani Carvajal បាន​ក្លាយ​ជា​សមាជិក​​របួស​ម្នាក់​ទៀត​ក្នុង​ក្រុម​ Real Madrid ដែល​បាន​ធ្វើ​ឲ្យ​លោក Zinedine Zidane ឈឺ​ក្បាល​ជា​ខ្លាំង។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​២៥​ក្នុង​ការ​ប្រកួត​យប់​មិញ ជំនួប Madrid យក​ឈ្នះ Valencia ២-០។ បច្ចុប្បន្ន​ក្រុម​របស់​លោក Zidane មាន​កីឡាករ​របួស​ជា​ច្រើន​ដូច​ជា Sergio Ramos, Eden Hazard, Rodrygo Goes, Fede Valverde, Marcelo និង​កីឡាករ​មួយ​ចំនួន​ទៀត។

“ខ្ញុំ​មិន​យល់​អំពី​រឿង​នេះ​ទេ។ មាន​កីឡាករ​ជា​ច្រើន​បាន​​មាន​បញ្ហា​របួស ខ្ញុំ​ពិត​ជា​បារម្ភ​ខ្លាំង​ណាស់។ ពេល​ដែល​ខ្ញុំ​​បាត់បង់​កីឡាករ​ម្នាក់ ខ្ញុំ​ពិត​មាន​រឿង​រំខាន​មែនទែន​ក្នុង​នាម​ជា​គ្រូ​ម្នាក់។ Carvajal លេង​ល្អ​នៅ​​២៥​នាទី គេ​ពិត​ជា​សំខាន់​សម្រាប់​ពួក​យើង"។ សម្ដី​របស់ Zidane​ និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត។

ជ័យជម្នះ​​របស់ Real Madrid លើ Valencia បាន​ជួយ​ឲ្យ​ពួក​គេ​ឡើង​មក​លេខ​២​ក្នុង​តារាង​ពិន្ទុ La Liga គម្លាត​៥​ពិន្ទុ​ក្រោម​ក្រុម​លេខ​១ Atl Madrid៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់