• 2021-02-14 03:08:36
  • បាល់ទាត់

Koeman ​ថា Barca ​នឹង​ទម្លាក់ PSG ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL ​

  • 2021-02-14 03:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​អះអាង​ថា​កូន​ក្រុម​កំពុង​មាន​ទំនុក​ចិត្ត​ខ្ពស់​និង​លេង​សហការ​គ្នា​ល្អ ​ដែល​នេះ​ល្មម​សម្រាប់​ពួកគេ​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ហើយ​។

​ក្រុម​អ្នក​មាន​បុណ្យ​នៅ​យប់មិញ​នេះ ទើប​លត់​ក្រុម Alaves ​បាន​ក្នុង​លទ្ធផល ​៥-១ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​នៅ​លីគ​កំពូល​អេស្ប៉ាញ។ ​ការ​ធ្វើ​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក Koeman ​ជឿ​ថា​នេះ​ជា​ប្រកួត​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជាមួយ​ក្រុម PSG ​។

​អ្នក​ចាត់ការ​ហុល្លង់​ខាង​លើ​បាន​និយាយ​បែប​នេះ​ថា​៖ “យើង​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​ឈ្នះ​ពួកគេ​បាន (PSG)។ ​ក្រុម​យើង​កំពុង​ធ្វើ​បាន​ល្អ​ណាស់។ ​យើង​ដឹង​ថា​យើង​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង​ខាង​ការពារ​ដូច Alaves ​ជា​ដើម តែ​យើង​នៅ​ធ្វើ​បាន​ល្អ។ ​យើង​មាន​តំបន់​ប្រយុទ្ធ​ដ៏​ល្អ ​យើង​កំពុង​មាន​ទំនុក​ចិត្ត​សម្រាប់​ការ​ប្រកួត​ខាង​មុខ”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់