• 2021-02-11 07:15:46
  • កីឡា​ផ្សេង​ៗ

គណៈកម្មការ​ផ្សព្វផ្សាយ​ CAMSOC​ ប្រជុំ​លើ​៣ចំណុច​សំខាន់​រឿង​ស៊ីហ្គេម​ ២០២៣​

  • 2021-02-11 07:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ​របស់​ CAMSOC​ ម្សិលមិញ​នេះ​បើក​កិច្ចប្រជុំ​លើ​៣ចំណុច​ធំៗ​ ទី១​ ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ទី២​ ការ​រៀបចំ​ Medial Central ​និង​ទី៣​ ការ​រៀបចំ​រក្សាទុក​ឯកសារ​នៅ​ពេល​បញ្ចប់​ស៊ីហ្គេម​ ឆ្នាំ​២០២៣។​

ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍

ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍​ ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ​ នៃ​គណៈកម្មការ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​តី៣២​ បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​ជា​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ទៅ​តាម​កាលវិភាគ​ការងារ​ដែល​ CAMSOC​ បាន​ចាត់ចែង។​

ចំពោះ​ខ្លឹមសារ​ នៃ​កិច្ចប្រជុំ​នេះ​គឺ​មាន​៣ចំណុច​ធំៗ​ ទី១​ ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ទី២​ ការ​រៀបចំ​ Medial Central ​និង​ទី៣​ ការ​រៀបចំ​រក្សាទុក​ឯកសារ​នៅ​ពេល​បញ្ចប់​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ទាំង​នេះ​ជា​ចំណុច​សំខាន់​ដែល​គណៈកម្មការ​ផ្សព្វផ្សាយ​ត្រូវ​ធ្វើ។​ ចំណុច​ស្មុគស្មាញ​របស់គណៈកម្មការផ្សព្វផ្សាយនៅ​ពេល​នេះ ​គឺ​ការ​បង្កើត​ Medial Central​ បើ​ទោះ​ធ្លាប់​ប្រជុំ​ធំៗ​ច្រើន​ដង​ជា​មួយ​ភាគី​បរទេស​ក៏​ដោយ​ ប៉ុន្តែ​នេះ​មិនមែន​លើ​កិច្ចការ​ផ្នែក​កីឡា​នោះ​ឡើយ។​ ជំហាន​បន្ទាប់​គណៈកម្មការ​នឹង​ស្នើសុំ​បញ្ចូល​សមាសភាព​ទូរទស្សន៍​ និង​អ្នក​ជំនាញ​ការ​ស៊ីហ្គេម​មក​ធ្វើ​ការ​ជា​មួយ​ផង​ដែរ។​

ទិដ្ឋភាព​ប្រជុំ​ម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​គណៈកម្មការ​ផ្សព្វផ្សាយ​ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ ហៅ​កាត់​ថា​ CAMSOC​ បាន​បើក​កិច្ចប្រជុំ​ជា​មួយ​សមាជិក​របស់​ខ្លួន​ក្នុង​ទីស្នាក់ការ​ NOCC​ ដែល​ដឹកនាំ​ប្រជុំ​ដោយ​ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់