• 2021-02-11 06:59:11
  • បាល់ទាត់

Suarez បាន​អាំងប៉ាវ​ពី Atletico ១​លាន​អឺរ៉ូ ក្រោយ​ធ្វើ​បាន​រឿង​មួយ​នេះ

  • 2021-02-11 06:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez ទទួល​​បានប្រាក់​លើក​ទឹក​ចិត្ត​​១​លាន​អឺរ៉ូ បន្ទាប់​ពី​គេ​សម្រេច​បាន​​គោលដៅ​មួយ​​នៅ​ក្លឹប Atletico Madrid។

កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ក្រុម​នៅ​រដូវ​កាល​នេះ ជួយ​ Atletico ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League និង​​កំពុង​ឈរ​កំពូល​តារាង​ La Liga។ ពួក​​មាន​គម្លាត​​៥​ពិន្ទុ​​ពី​ក្រុម​លេខ​ពីរ Real Madrid និង​នៅ​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​ទៀត ខណៈ Suarez ជា​កម្លាំង​ស្នូល​នៃ​ក្រុម។

ក្នុង​កុងត្រា​រវាង Suarez និង Atletico ​បាន​និយាយ​ថា​ ប្រសិន​បើ​គេ​រក​បាន​១៥​គ្រាប់​ក្នុង​រដូវកាល​នេះ នោះ​នឹង​បាន​ប្រាក់​​លើក​ទឹក​ចិត្ត​១​លាន​អឺរ៉ូ។ បច្ចុប្បន្ន​កីឡាករ​វ័យ​​៣៤​ឆ្នាំ​រក​បាន​១៦​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​១៧​ប្រកួត​ក្នុង​លីគ។

កុងត្រា​បាន​និយាយ​គ្នា​បន្ថែម​ទៀត​ថា Suarez នឹង​អាច​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​បន្ថែម​ទៀត ប្រសិន​បើ​រក​បាន​២០​គ្រាប់៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់