• 2021-02-11 02:04:01
  • បាល់ទាត់

ក្រោយ​ចាញ់ Everton ​លោក ​Jose ​ថា​កំហុស​ៗៗៗ ​គ្រាប់​បាល់​ៗៗៗ

  • 2021-02-11 02:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​របស់​លោក Jose Mourinho ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ​ក្នុង​លទ្ធផល ​៥-៤ ​សម្រាប់​ការ​ប្រកួត​បាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។

​ក្រុម Everton ​និង Spurs ​ពិត​ជា​លេង​សម្រុក​គ្នា​និង​ធ្លាយ​គ្រាប់​បាល់​ច្រើន​មែនទែន។ ​ដោយ​ត្រឹម​ចប់​៩០​នាទី​ពួកគេ​រក​បាន​ម្ខាង​៤​គ្រាប់​ទៅ​ហើយ ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ទៀត​សោត​នឹង​ត្រូវ​បន្ថែម​១៥​នាទី​២​ដង​ទៀត។ ឈាន​ចូល​ដល់​ម៉ោង​បន្ថែម​នេះ​ហើយ ​ទើប​ក្រុម​ម្ចាស់​ផ្ទះ Everton ​អាច​រក​គ្រាប់​បាល់​ជ័យជម្នះ​បាន ​នៅ​នាទី​៩៧ ​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ពួកគេ​ឈ្នះ ​ក្នុង​លទ្ធផល ​៥-៤។

​លោក Jose Mourinho ​បាន​ហៅ​ការ​ប្រកួត​នេះ​ថា​ជា​ការ​ប្រកួត​ដែល​មាន​កំហុស​ដដែល​ៗ​សម្រាប់​ក្រុម​Spurs ​។ ដែល​កំហុស​កើត​ផ្ទួន​ៗ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មាន​ការ​របូត​គ្រាប់​បាល់​ផ្ទួន​ៗ​ដែរ ​និង​ជា​លទ្ធផល​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​តែ​ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់