• 2021-02-08 08:42:51
  • កីឡា​ផ្សេង​ៗ

មិន​សូវ​មាន​ធនធាន​ដូច​គេ​ ប៉ុន្តែ​ហាប់គីដូ​តែងតែ​រំលឹក​គុណ​ជូន​វត្ថុ​អនុស្សាវរីយ​គ្រូ​ចាស់ៗ​

  • 2021-02-08 08:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បើ​ទោះ​ជា​មិន​ទាន់​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ និង​សំបូរ​ធនធាន​ដូច​សហព័ន្ធ​ជាតិ​ដទៃ​ ប៉ុន្តែ​ខ្លួន​តែងតែ​មាន​សកម្មភាព​ជា​និច្ច​ និង​តែង​រំលឹក​ដឹង​គុណ​គ្រូ​ចាស់ៗ​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ។​

ព្រឹទ្ធាចារ្យ​ចាស់​ៗ​

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ពិធី​ជួបជុំ​នេះ​គឺ​ធ្វើ​ឡើង​ជា​ការ​ដឹងគុណ​ក្នុង​ពេល​បុណ្យ​ទាន​ដល់​ព្រឹទ្ធាចារ្យ​ចាស់ៗ​ ដែល​ជា​អ្នក​ត្រួសត្រាយ​កីឡា​មួយ​នេះ​ពី​មុន​មក។​ មួយ​វិញ​ទៀត​ជា​ការ​បណ្ដុះ​នូវ​ស្មារតី​សាមគ្គី​គ្នា​រវាង​សិស្ស​ជំនាន់​មុន​ និង​ជំនាន់​ក្រោយ​ឲ្យ​ជួបជុំ​ពិសា​បាយ​សាមគ្គី​ និង​ចេះ​រួម​សាមគ្គី​គ្នា​ជួយ​ដល់​សកម្មភាព​នានា​របស់​សហព័ន្ធ។​

ទិដ្ឋភាពម្សិលមិញ

ចំពោះ​ថវិកា​វិញ​ទ្រទ្រង់​វិញ​អគ្គលេខាធិការ​ខាង​លើ​បញ្ជាក់​ថា​គឺ​បាន​មក​ពី​ការ​ប្រមូល​គ្នា​ពី​សិស្ស​ទាំង​ចាស់ ​ទាំង​ថ្មី​ តាម​សទ្ធា​រៀង​ខ្លួន​ និង​ថវិកា​មួយ​ចំនួន​ពី​ឯកឧត្ដម​បណ្ឌិត​ ជា​ ប៊ុនហេង​ រួម​ទាំង​មន្ត្រី​ក្នុង​សហព័ន្ធ​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​ធ្វើ​ពិធី​ជួបជុំ​សិស្ស​គុន​ជំនាន់​មុន​ ជំនាន់​ថ្មី​ ដើម្បី​ពិសា​បាយ​សាមគ្គី​ និង​ជូន​កាដូ​អនុស្សាវរីយ​ដល់​ព្រឹទ្ធាចារ្យ​ចាស់ៗ​ និង​ថ្នាក់​ដឹកនាំ​ដែល​តែងតែ​ជួយ​ផ្គត់ផ្គង់​កន្លង​ទៅ។​ កម្មវិធី​នេះ​ដែរ​បាន​ការ​ផ្ដល់​កិត្តិយស​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ​ព្រឹទ្ធាចារ្យ​ សាន​ គឹមសៀន​ រួម​ និង​ព្រឹទ្ធាចារ្យ​ចាស់​ៗ​មួយ​ចំនួន​ទៀត៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់