- 2021-02-05 10:41:16
- បាល់ទាត់
Pique៖ អាជ្ញាកណ្ដាល La Liga ច្រើនតែមកពីរាជធានីម៉ាឌ្រីដ អញ្ចឹងហើយបានកាន់ជើង Real
- 2021-02-05 10:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pique៖ អាជ្ញាកណ្ដាល La Liga ច្រើនតែមកពីរាជធានីម៉ាឌ្រីដ អញ្ចឹងហើយបានកាន់ជើង Real
ចន្លោះមិនឃើញ
ខ្សែការពារ Barcelona កីឡាករ Gerard Pique បាននិយាយកាលពីពេលថ្មីៗនេះថា អាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងក្របខ័ណ្ឌ La Liga ច្រើនតែកាន់ជើង Real Madrid ដោយសារតែពួកគេភាគច្រើនមកពីរាជធានីម៉ាឌ្រីដ។
កីឡាកររូបនេះបានលើកឡើងថា៖ " នៅថ្ងៃមុន អតីតអាជ្ញាកណ្ដាលមួយរូបបាននិយាយថា ៨៥ភាគរយនៃអាជ្ញាកណ្ដាល [នៅ La Liga] មកពីម៉ាឌ្រីដ " ។
Pique បានបន្តថា៖ " គិតមើល៍ ម៉េចក៏កាន់ជើង Real Madrid អត់ដឹងខ្លួនដែរ។ ខ្ញុំគោរពណាវិជ្ជាជីវៈរបស់អាជ្ញាកណ្ដាល ហើយខ្ញុំក៏ដឹងដែរថា ពួកគេខំប្រឹងអស់ពីសមត្ថភាពហើយ តែពេលខ្លះខ្ញុំក៏មានការសង្ស័យដែរ " ។
រឿងអាជ្ញាកណ្ដាល និងរឿង VAR មិនមែនជារឿងថ្មីនោះទេ ក្នុងការជជែកវែកញែកក្នុងពិភពបាល់ទាត់។ យ៉ាងណាមិញ បើមើលកំណត់ត្រាវិន័យវិញ នៅក្នុងរដូវកាលនេះ ទាំងក្លឹប Real Madrid និង Barcelona មានកាតលឿង ៣៦កាតស្មើគ្នា ហើយ Real Madrid លើសកាតក្រហម ១កាត៕