• 2021-02-04 03:06:49
  • បាល់ទាត់

Jose ផ្ដាំ Tuchel ថា​ដឹក​នាំ​ Chelsea គឺ​​មិន​​ពិបាក​ទេ ត្បិត​ធ្លាប់​ត្រូវ​ក្លឹប​ដេញ​ចោល​២​ដង

  • 2021-02-04 03:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​​និយាយ​ថា ការ​ដឹកនាំ Chelsea គឺ​មិនមែន​ជា​ការងារ​ពិបាក​ទេ ត្បិត​ធ្លាប់​ត្រូវ​ក្លឹប​ដេញ​ចោល​ពីរ​ដង​ក៏​ដោយ។

បុរស​រហស្សនាម “The Special One” នឹង​ត្រូវ​ទទួល​ស្វាគមន៍​​ក្លឹប​ចាស់​ Chelsea ដែល​កំពុង​ដឹក​នាំ​ដោយ​លោក Thomas Tuchel នៅ​រាត្រី​នេះ ដែល​ជា​ជំនួប London Derby។ វា​នឹង​ក្លាយ​ជា​ប្រកួត​ក្រៅ​ដី​ដំបូង​របស់ Tuchel ចាប់​តាំង​ពី​ចូល​ជំនួស​កន្លែង​លោក​ Frank Lampard កាល​ពី​ខែ​មុន។

Mourinho ធ្លាប់​ឈ្នះ​ពាន Premier League ​២​រដូវ​កាល​ជាប់​គ្នា​ (២០០៤-០៥ និង ២០០៥-០៦) នៅ​ពេល​ដែល​លោក​មក​ Chelsea ​លើក​ទី​មួយ។ ហើយ​លោក​បាន​ឈ្នះ​វា​ម្ដង​ទៀត​នៅ​រដូវ​កាល​២០១៤-១៥ ពេល​ដែល​ត្រឡប់​មក​កាន់ Stamford Bridge ជា​លើក​ទី​ពីរ។

មុន​ប៉ះ Chelsea អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ប្រាប់ Tuchel ថា លោក​មិន​គិត​ថា​​ធ្វើ​ជា​គ្រូ​របស់ Chelsea ជា​រឿង​ពិបាក​នោះ​ទេ ព្រោះ​​លោក​ធ្លាប់​ឈ្នះ​ពាន​នៅ​ទី​នោះ​៣ដង។ សូម្បី​តែ Carlo Ancelotti និង Antonio Conte ក៏​ធ្លាប់​ឈ្នះ។

“ខ្ញុំ​ជឿជាក់​ Chelsea តែងតែ​មាន​កីឡាករ​​ល្អ​ៗ និង​គ្រូ​ល្អ​ៗ​​រីករាយ​​ធ្វើ​ការ​ក្នុង​ក្លឹប​នេះ។ កីឡាករ​នឹង​ផ្ដល់​ឱកាស​ល្អ​មួយ​​ទៅ​អ្នក​​ដើម្បី​ជោគជ័យ​និង​ឈ្នះ​ពាន​រង្វាន់"។ សម្ដី Jose៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់