• 2021-02-03 23:00:24
  • ព័ត៌មាន

Liverpool បន្ត​ចត់​បាយ​នៅ​ Anfield ក្រោយ​ចាញ់​ Brighton ១-០ ថែម​ទាំង​សឹង​គ្មាន​បាល់​ស៊ុត​​

  • 2021-02-03 23:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បន្ត​បរាជ័យ​នៅ​កីឡដ្ឋាន​ Anfield ជា​លើក​ទី​ពីរ​ក្រោយ​លេង​ចាញ់​ក្រុម​ Brighton ក្នុង​លទ្ធផល​ ០-១ ក្នុង​សប្ដាហ៍​ទី​២២​។​

កាល​ពី​ ២​សប្ដាហ៍​មុន​ក្រុម​លោក​ Jurgen Klopp រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​សោះ​ក្នុង​ទឹកដី​ នៅ​ Premier League រយៈ​ពេល​ជាង​៣​ឆ្នាំ​ ពោល​គឺ​ចាប់​តាំង​ពីរ​ឆ្នាំ​ ២០១៧​មក។​ យ៉ាង​ណា​ក្រោយ​ភ្លាត់​ចាញ់​ Burnley ១-០ ហង្សក្រហម​ Liverpool បាន​បន្ត​លទ្ធផល​ចាញ់​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​យប់​មិញ។​

Brighton មាន​ទម្រង់​លេង​ទប់​ ប៉ុន្តែ​វាយ​បក​មួយ​ៗ​ច្បាស់​ៗ​ ធ្វើ​ឲ្យ​ពួកគេ​មាន​ឱកាស​ស៊ុត​ចូល​គោលដៅ៤​ដង ខុស​គោល​ដៅ​៦​ដង​ ក្នុង​នោះ​រក​បាន​១​គ្រាប់​នៅ​នាទី​៥៦​ ដោយ​កីឡាករ​ Steven Alzate។ ដោយ​ឡែក​ Liverpool វិញ​ កុំ​ថា​ឡើយ​ដល់​រក​គ្រាប់​ គ្រាន់​តែ​​ឱកាស​ស៊ុត​ចំ​គោល​ដៅ​គឺ​មាន​តែ​១​លើក​ប៉ុណ្ណោះ៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់