• 2021-02-02 13:29:52
  • បាល់ទាត់

អីយ៉ា! គ្រូ PSG ​បញ្ឆិត​បញ្ឆៀង​ចង់​អញ្ជើញ​ Messi មក​លេង​បាល់​នៅ​រដ្ឋធានី​ប៉ារីស

  • 2021-02-02 13:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino គ្រូ​បង្គោល​ក្លឹប Paris Saint Germain បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខាង PSG មាន​យុទ្ធសាស្ត្រ​សម្រាប់​ពង្រឹង​ក្រុម ហើយ​បើ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi បាន​មក​លេង​ វា​រឹត​តែ​ល្អ​។

លោក​បាន​លើកឡើង​ថា៖ " ខាង​ក្លឹប​មាន​យុទ្ធសាស្ត្រ​សម្រាប់​ពង្រឹង​ហើយ​អស់​ហើយ។ ប្រសិន​បើ​មាន​ឱកាស​បាន​បង្វឹក​ Messi វា​ពិត​ជា​ល្អ​ណាស់ តែ​បើ​អត់ ក៏​មិន​អី​ដែរ " ។

លោក​បាន​បន្ត​ថា៖ " Messi និង​ស្រលាញ់​ក្លឹប Newell នៅ​អាហ្សង់ទីន​ដូច​គ្នា។ ពួក​យើង​ពាក់​អាវ​ដូច​គ្នា ហើយ​ពួក​យើង​ក៏​មាន​ទំនាក់ទំនង​នឹង​គ្នា។ ចាំ​មើល​មើល៍​ ក្រែង​លោ​ថ្ងៃ​ក្រោយ​ ផ្លូវ​របស់​យើង​អាច​កាត់​គ្នា​ក៏​ថា​បាន " ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់