• 2021-02-01 12:02:46
  • បាល់ទាត់

Koeman៖ បើ​អ្នក​ក្នុង​ Barca ធ្វើឲ្យ​ធ្លាយ​កុងត្រា​រវាង​ Messi និង​ក្លឹប​ អ្នក​នោះ​នឹង​ដេញ​ចោល​ភ្លាមៗ

  • 2021-02-01 12:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronalod Koeman គ្រូបង្គោល​ក្លឹប​ Barcelona បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ឲ្យ​តែ​រកឃើញ​នរណា​មួយ​ក្នុងក្រុម​ធ្វើឲ្យ​បែក​ធ្លាយ​កុងត្រា​ខ្សែ​ប្រយុទ្ធ​ Lionel Messi នឹង​ក្លឹប​ អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចោល​ភ្លាមៗ​តែ​ម្ដង​។

លោក​ Koeman បាន​និយាយ​ថា​៖" អ្វី​ដែល​បាន​ចុះ​ផ្សាយ​រឿង​កុងត្រា​ហ្នឹង​ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ Messi មែន​ទែន​។ គេ​ខិត​ខំ​ប្រឹង​ប្រែង​លេង​ឲ្យ​យើង​ណាស់​ ច្បាស់​ជា​មាន​អ្នក​ចង់​ធ្វើ​បាប​គេ​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" ប្រសិន​បើ​អ្នក​ទម្លាយ​នោះ​ជា​មនុស្ស​របស់​ក្រុម​យើង​ ខ្ញុំ​នឹង​ដេញ​អ្នក​នោះ​ចោល​ភ្លាមៗ​តែ​ម្ដង​ មិន​ទុក​ឲ្យ​នៅ​ Barcelona ទេ​"។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កុងត្រារយៈពេល៤ឆ្នាំ ដែលបង្ហាញពីចំនួនទឹកប្រាក់ ដែល Messi ទទួលបានពី Barca ដែលមាន​ចំនួនទៅដល់ ៦៧៤លានដុល្លារចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ El Mundo កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់