• 2021-02-01 07:15:35
  • បាល់ទាត់

អែម​ម្ល៉េះ​ទេ! ​Messi ​បាន​រង្វាន់​ស្មោះ​ត្រង់​នឹង​ក្លឹប Barca ​ចំនួន​៧៧​លាន​អឺរ៉ូ​

  • 2021-02-01 07:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្សិលមិញ​នេះ ​មាន​ការ​បែក​ធ្លាយ​តម្លៃ​កុងត្រា​របស់ Lionel Messi ​ដែល​បាន​បន្ដ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ​ដោយ​កុងត្រា​៤​ឆ្នាំ​នោះ​មាន​តម្លៃ​ដល់​ទៅ ៥៥៥​លាន​អឺរ៉ូ​ឯ​ណោះ។ ​

​តម្លៃ​កុងត្រា​ថ្លៃ​បំផុត​នៅ​លើ​ពិភព​លោក​នេះ ​គឺ​កើត​ចេញ​ពី​កត្តា​ជា​ច្រើន ​ដោយ​ក្នុង​នោះ​មាន​ទាំង​ប្រាក់​លើក​ទឹក​ចិត្ត​ដែល Messi ​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដល់​ក្លឹប​ផង​ដែរ។ ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ប្រាក់​លើក​ទឹក​ចិត្ត​នេះ ​មាន​ដល់​ទៅ ​៧៨​លាន​អឺរ៉ូ​ឯ​ណោះ ដែល​ជា​តម្លៃ​ខ្ពស់​ខ្លាំង​មែនទែន។ ​ដោយ​ឡែក​សូម្បី​តែ​ការ​យល់​ព្រម​បន្ដ​កុងត្រា​នេះ ​ក៏​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ដែរ ​គឺ​ដល់​ទៅ​១១៥​លាន​អឺរ៉ូ។

​ចំពោះ​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​វិញ ​មាន​ចំនួន​១៣៩​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។ ​តែ​ដោយសារ​តែ​មេរោគ​កូវីដ​១៩​វាយ​លុក Messi ​បាន​យល់​ព្រម​ជាមួយ​ក្រុម Barcelona ​ដើម្បី​កាត់​ប្រាក់​ឈ្នួល​ខ្លះ​ដើម្បី​ជួយ​ក្លឹប​ផង​ដែរ។ ​ដូច្នេះ​នៅ​ឆ្នាំ​មុន​នេះ រូបគេ​មិន​ទទួល​បាន​ប្រាក់​ពលកម្ម​ពេញ​នោះ​ទេ។

​សូម​បញ្ជាក់​ថា​ចំពោះ​ការ​បែក​ធ្លាយ​ឯកសារ​នេះ​ដែរ ​ពេល​នេះ​ក្លឹប Barcelona ​និង​សាមី​ខ្លួន Messi ​ក៏​បាន​ចេញ​មុខ​ប្រកាស​ប្រើ​ផ្លូវ​ច្បាប់​ដើម្បី​ចាប់​ខ្លួន​អ្នក​ទម្លាយ​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់