• 2021-02-01 04:34:10
  • បាល់ទាត់

Koeman ​៖ គ្មាន Messi អ្នក​មិន​អាច​មាន​មហិច្ឆតា​ឈ្នះ​ច្រើន​ទេ​

  • 2021-02-01 04:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ronald Koeman ​បាន​ចេញ​មុខ​មក​ការពារ​ខ្សែ​ប្រយុទ្ធ Lionel Messi ​បន្ទាប់​ពី​បែក​ធ្លាយ​ឯកសារ​សម្ងាត់​តម្លៃ​កុងត្រា​ថ្មី​របស់​គេ​នៅ​ក្រុម​អ្នក​មាន​បុណ្យ​ខ្ពស់​ខ្លាំង​មែនទែន​ដល់​ជាង​៥០០​លាន​អឺរ៉ូ​ឯ​ណោះ។

​ការ​បែក​ធ្លាយ​ឯកសារ​នេះ ​ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​ចម្ងល់​ថា​តើ​នរណា​ជា​អ្នក​ធ្វើ​ឱ្យ​បែក ខណៈ​ដែល​វា​ជា​ការ​ចុះ​កុងត្រា​តែ​២​ភាគី​ប៉ុណ្ណោះ​? ​និង​តើ​អ្នក​ដែល​បង្ហាញ​នេះ ​មាន​ចេតនា​ចង់​ធ្វើ​ឱ្យ Messi ​ខូច​ឈ្មោះ​ឬ​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​ក្នុង​ក្រុម Barcelona ​?

​ទាក់ទង​នឹង​បញ្ហា​ទាំង​អស់​នេះ ​លោក Koeman ​បាន​បញ្ជាក់​ថា​អ្វី​ដែល Messi ​ទទួល​បាន​គឺ​វា​សមរម្យ​ចំពោះ​អ្វី​ដែល​រូបគេ​បាន​ធ្វើ​ឱ្យ​ក្រុម FC Barcelona ​ហើយ។ ​ប្រសិន​បើ​មិន​មាន​វត្តមាន​របស់ Messi ​ទេ ​នោះ​អ្នក​មិន​អាច​មាន​មហិច្ឆតា​ធំ ​ចាប់​ក្ដី​ស្រមៃ​ពាន​រង្វាន់​ណា​មួយ​ឡើយ។ រូបគេ​ជា​អ្នក​សម្រេច​លទ្ធផល​ក្នុង​ការ​ប្រកួត រូបគេ​បាន​ជួយ​ក្លឹប​ជា​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់