• 2021-02-01 02:03:51
  • បាល់ទាត់

Messi ទាត់ Free-Kick ល្អ​ដូច​ផ្កា រក​បាន​គ្រាប់​ទី​៦៥០​​នៅ Barcelona

  • 2021-02-01 02:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi រក​​បាន​គ្រាប់​ទី​៦៥០​​នៅ Barcelona ដោយ​បាល់​ Free-Kick ដ៏​អស្ចារ្យ ក្នុង​ជំនួប​យក​ឈ្នះ Athletic Bilbao ២-១ កាល​ពី​យប់​មិញ​ពាន La Liga។

Athletic បាន​ដាក់​រនាំង​បាំង​៥​នាក់ និង​​ម្នាក់​ដេក​នៅ​ខាង​​ក្រោយ​រនាំង ប៉ុន្តែ Messi បាន​ទាត់​កោង​យ៉ាង​ស្អាត​ចូល​ជ្រុង​ខាង​លើ​នៃ​បង្គោល​ទី​ ដែល​ជា​គ្រាប់ Free-Kick ទី​៤៩​របស់​គេ​នៅ​ក្នុង​ក្លឹប។

Jordi Alba របស់ Barca បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯ ប៉ុន្តែ Antoine Griezmann បាន​ស្រោចស្រង់​រក​បាន​គ្រាប់​ចុងក្រោយ ជួយ​ក្រុម​​ឈ្នះ ២-១។ ជ័យជម្នះ​នេះ Barcelona បាន​​រំកិល​ឡើង​លេខ​ពីរ​នៃ​តារាង​ពិន្ទុ លើ Real Madrid ដែល​មាន​៤០​ពិន្ទុ​ស្មើ​គ្នា តែ​ខុស​គ្រាប់​បាល់​ចំណេញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់