• 2021-01-28 22:42:51
  • ព័ត៌មាន

Liverpool ហក់​ឡើង​លេខ​៤ ក្រោយ​ទៅ​សំពង​ Tottenham ដល់​ក្នុង​ផ្ទះ ៣-១ ​

  • 2021-01-28 22:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​រក​ឃើញ​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ខ្លួន​ ក្នុង​ឆ្នាំ​ ២០២១​នេះ​ ក្រោយ​​យក​ឈ្នះ​ទៅ​លើ​ Tottenham Hotspur ក្នុង​លទ្ធផល​ ៣-១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ White Hart Lane លេង​បាន​តែ​ ៤​នាទី​មិន​ទាន់​ក្ដៅ​ដី​ផង​ Heung-Min Son របស់​ម្ចាស់​ផ្ទះ​រក​បាន​១​គ្រាប់​មុន ប៉ុន្តែ​បាល់​នេះ​ត្រូវ​ចាត់​ទុក​ថា​ ក្រៅ​ល្បែង (Offside) ក្រោយ​អាជ្ញាកណ្ដាល​ឆែក​ VAR។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ចុង​វគ្គ​ទី​មួយ​ Roberto Firmino រក​បាន​១គ្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​ បញ្ជូន​ឲ្យ​ដោយ​ Sadio Mane នៅ​នាទី​ ៤៥+៤។​ ចូល​វគ្គ​ទី​ពីរ​​ Trent Alexander-Arnold រក​បាន​១​គ្រាប់​បន្ថែម​ឲ្យ​ក្រុម​ភ្ញៀវ​ ក្រោយ​លេង​បាន​តែ​២​នាទី។ លុះ​នៅ​នាទី​ ៤៩​ Hoejbjerg វាយ​បក​បាន​១​គ្រាប់​វិញ​ឲ្យ​ក្រុម​លោក​ Jose Mourinho តាម​ពី​ក្រោយ​ ២​ទល់​នឹង​១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Liverpool មិន​បាន​លេង​ការពារ​ទេ​ ទោះ​ជា​ខ្លួន​កំពុង​នាំ​មុខ​ក៏​ដោយ ហើយ​ក្រុម​ជើង​ឯក​ចាស់​ Premier League ​បន្ថែម​១​គ្រាប់​ទៀត​​នាទី ៦៥​ ដោយ​ Mane ក្រោម​ការ​បញ្ជូន​យ៉ាង​ល្អ​ពី Arnold ធ្វើ​ឲ្យ​ក្រុម​លោក​ Jurgen Klopp យក​ឈ្នះ​មាន់​ខ្នាយ​មាស​ ៣-១៕

អត្ថបទ៖ សៀនហួរ

មតិយោបល់