• 2021-01-28 07:40:45
  • បាល់ទាត់

រវាង Zlatan និង Lukaku តើ Pogba កាន់​ជើង​ខាង​ណា រឿង​សង្គ្រាម​ជេរ​ម្ដាយ​គ្នា?

  • 2021-01-28 07:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba បាន​និយាយ​ថា Zlatan Ibrahimovic មិន​បាន​​​និយាយ​រើសអើង​ពូជសាសន៍​លើ Romelu Lukaku ឡើយ។

អតីត​មិត្តរួម​ក្រុម Manchester United គឺ Ibrahimovic និង Lukaku បាន​ប៉ះ​ទង្គិច​គ្នា​ អំឡុង​ពេល​ការ​ប្រកួត Coppa Italia រវាង Inter និង AC Milan រហូត​មាន​ការ​បោះ​សំដី​ជេរ​គ្នា​ទៅវិញទៅមក។

ប៉ុន្តែ Pogba ដែល​ធ្លាប់​លេង​ជាមួយ​កីឡាករ​ទាំង​ពីរ​នៅ Old Trafford បាន​ចេញ​មក​ការពារ Ibra លើ​បណ្ដាញ​សង្គម។ គេ​បាន​សំអាង​ថា កីឡាករ​សញ្ជាតិ​ស៊ុយអែត​គ្មាន​ផ្លូវ​រើសអើង​ពូជសាសន៍​ឡើយ ព្រោះ​ពួក​គេ​ជា​មិត្ត​ល្អ​នឹង​គ្នា។

សម្រាប់ Zlatan ខ្លួន​ឯង​ក៏​បាន​ចេញ​មក​បដិសេធ​ មិន​បាន​​និយាយ​រើសអើង​ពូជសាសន៍​នោះ​ទេ។ អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​​គេ​បាន​​​ឭ​ Zlatan បាន​ហៅ Lukaku ថា អា​សត្វ​លា​​ ថែម​ទាំង​ដៀមដាម​ដល់​ម្ដាយ​ទៀត។ Lukaku ក៏​មិន​ទុក​យូរ​បាន​ជេរ​តប​វិញ​ភ្លាម​ៗ ប៉ុន្តែ Zlatan នៅ​ឈរ​លើ​ជំហរ​​មិន​បាន​ប្រមាថ​ដល់​ម្ដាយ​ឡើយ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី