• 2021-01-28 04:28:31
  • បាល់ទាត់

Ole បន្ទោស​​២​​កំហុស​​របស់​អាជ្ញាកណ្ដាល​ ក្នុង​ការ​ប្រកួត United ចាញ់​ក្រុម​បាត​តារាង

  • 2021-01-28 04:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer បាន​បន្ទាប់​២​កំហុស​​របស់​អាជ្ញាកណ្ដាល​ ក្នុង​ការ​ប្រកួត​ដែល Manchester United ចាញ់ Sheffield United ២-១។

បរាជ័យ​នេះ​​បាន​ធ្វើ​ឲ្យ United បាត់បង់​ឱកាស​ឡើង​​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League។ ក្រោយ​បញ្ចប់​ការ​ប្រកួត លោក Ole ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​២​ចំណុច​របស់​អាជ្ញាកណ្ដាល។ ទី​មួយ​គឺ​គ្រាប់​បាល់​បើក​ឆាក​របស់ Kean Bryan ​របស់​ក្រុម Sheffield នាទី​២៣ ដោយ​លោក​​យល់​ថា​ អ្នក​ចាំ​ទី David de Gea ត្រូវ​បាន​រំខាន​ពី​ដៃ​គូ។

ឯ​មួយ​ចំណុច​ទៀត​ ការ​បដិសេធ​គ្រាប់​បាល់​របស់ Anthony Martial។ "ពួក​យើង​​មិន​បាន​បង្កើត​ឱកាស​ល្អ​គ្រប់គ្រាន់​ដើម្បី​រក​គ្រាប់​បាល់។ ពួក​គេ​ការពារ​ល្អ ប៉ុន្តែ​ពួក​យើង​​មិន​មាន​ទទួល​បាន​ការ​ដោះស្រាយ​ត្រឹមត្រូវ​នោះ​ទេ។ គ្រាប់​ដំបូង​​គឺ​មិន​ត្រឹមត្រូវ​ទេ Billy Sharp បាន​រត់​​ទៅ​បុក De Gea។ ហើយ​មួយ​ទៀត​គ្រាប់​របស់ Martial គ្មាន​កំហុស​អ្វី​ទេ។ ២​កំហុស​នេះ​សាង​ដោយ​អាជ្ញាកណ្ដាល"។ សម្ដី Ole។

Man Utd បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​២ នៃ​តារាង​ពិន្ទុ Premier League គម្លាត​តែ​មួយ​ពិន្ទុ​គត់​ពី​កំពូល​តារាង Manchester City៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់