• 2021-01-27 02:49:18
  • បាល់ទះ

​អ្នក​ជំនាញ​​បាល់ទះ​ម្នាក់​​ចែករំលែក​ថា​ ​​ក្លឹប​ចង់​ឲ្យ​កីឡាករ​មាន​គុណភាព​ត្រូវ​តែ​ពង្រឹង​ចំណុច​នេះ

  • 2021-01-27 02:49:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​ក្លឹប​បាល់ទះ​អាជីព​នៅ​កម្ពុជា​​​មាន​កីឡាករ​របស់​ខ្លួន​ ដោយ​​​បាន​ធ្វើ​ការ​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​នៅ​តាម​ក្លឹប​របស់​គេ​។ ក្លឹប​អាជីព​ធំ​ៗ​របស់​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន ៥ គឺ ក្លឹប​ វិសាខា ក្លឹប​ក្រសួង​មហាផ្ទៃ ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស ​កងពលធំ​អន្តរាគមន៍​លេខ​ ៣ ​​និង ក្លឹប​​អគ្គ​ស្នង​ការ​រាជធានី​ភ្នំពេញ​។

​​​យ៉ាង​ណា​កាល​ពី​ពេល​ថ្មី​ៗ​ក្លឹប​ទាំង​ ៥ ខាង​លើ​បាន​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​​ដ៏​ធំ​មួយ គឺ​ពាន​រង្វាន់​ខួប ៧ មករា ដែល​ទើប​តែ​បញ្ចប់​ទៅ​​ដោយ​វិសាខា​ស្ថិត​នៅ​លេខ​១។ ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ​លោក​ គាំ ស៊ាង​ហ៊ីន ​គ្រូ​ជំនួយ​វិសាខា និង​គណៈកម្មាធិការ​ជ្រើស​រើស​កីឡាករ​​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​បាន​​បាន​ចែករំលែក​ថា ក្លឹប​ដែល​ចង់​ឲ្យ​កីឡាករ​មាន​សក្ដានុពល ​គួរតែ​ចាប់ផ្ដើម​ពង្រឹង​វិន័យ​ឲ្យ​បាន​ខ្ពស់ ព្រោះ​វិន័យ​គឺ​តែង​នាំ​ឲ្យ​កីឡាករ​រីកចម្រើន​ទាំង​បច្ចេកទេស និង​កម្លាំង​​អំណត់​បាន​យូរ​។

​ជា​ទូ​ទៅ​វិន័យ​នៅ​តាម​​ក្លឹប​នីមួយ​គឺ​បាន​ចែង​មិន​ឲ្យ​កីឡាករ​ដើរ​លេង​យប់ ផឹកស្រា​ ​​និង​គោរព​ពេលវេលា​ហ្វឹកហាត់​ជាដើម៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់