- 2021-01-26 03:11:05
- ប្រដាល់
លន បញ្ញា៖ ខ្ញុំដឹងថា សូត្រ ប៊ុនធី នឹងវ៉ៃកែងពេលគិតថាចាញ់ពិន្ទុ
- 2021-01-26 03:11:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លន បញ្ញា៖ ខ្ញុំដឹងថា សូត្រ ប៊ុនធី នឹងវ៉ៃកែងពេលគិតថាចាញ់ពិន្ទុ
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា ថាខ្លួនបានដឹង និងត្រៀមជានិច្ចនៅពេល សូត្រ ប៊ុនធី គិតថាចាញ់ពិន្ទុហើយនោះនឹងលេងកែង ខណៈការប្រកួតគឺពិតជាដូចការគិតមែនកាលពីថ្ងៃអាទិត្យ នៅសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE។
បញ្ញា បានឲ្យដឹងថា ខ្លួនពិតជាសប្បាយចិត្តនៅពេលដែលបានយកឈ្នះ និងសងសឹកលើ សូត្រ ប៊ុនធី វិញព្រោះធ្លាប់ចាញ់២ដងរួចហើយជាមួយកីឡាកររូបនេះ។ ខ្លួនពិតជាហ្វឹកហាត់ និងពង្រឹងសមត្ថភាពបានល្អក្នុងការប៉ះជាមួយ សូត្រ ប៊ុនធី។
ដោយខ្លួនបានដឹងមុនហើយនោះអំពីការវ៉ៃកែងរបស់ សូត្រ ប៊ុនធី ព្រោះបើមើលឃើញថាចាញ់ពិន្ទុកីឡាកររូបនេះនឹងចេញកែងហើយ។ ប៉ុន្តែការចេញកែងនេះក៏មិនសូវជាបានផលហើយ។ ប្រសិនបើប៉ះគ្នាជាថ្មីទៀត លន បញ្ញា នឹងព្យាយាមហ្វឹកហាត់ដើម្បីធ្វើឲ្យបានល្អបន្តទៀតផងដែរ។
រំលឹកដែរថា លន បញ្ញា បានយកឈ្នះពិន្ទុលើកីឡាករ សូត្រ ប៊ុនធី កាលពីថ្ងៃអាទិត្យកន្លងទៅនេះនៅ PNN។ ចំណែកគូខ្សែក្រវាត់ទម្ងន់ ៥៤គីឡូក្រាមរបស់សង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPEនោះគឺបានបញ្ចប់ផងដែរ ដោយ រិន ដេវីត ក្លាយជាជើងឯក ទទួលបានប្រាក់រង្វាន់ ៣០លានរៀល៕