• 2021-01-22 00:00:00
  • ប្រដាល់

អ្នក​រហ័ស​ប៉ះ​អ្នក​លឿន​ ផល​ សោភ័ណ្ឌ​ ម្សិលមិញ​ឈ្នះ​មេដាយ​មាស​ ប្រដាល់​សកល​

  • 2021-01-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​កណ្ដាប់​ដៃ​ និង​មាន​ភាព​រហ័សរហួន​ ផល​ សោភ័ណ្ឌ​ ម្សិលមិញ​នេះ​ឈ្នះ​មេដាយ​មាស​ លើ​ប្រភេទ​កីឡា​ប្រដាល់​សកល​ ក្នុង​កម្មវិធី​ប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

មេដាយ​មាស​ដែល​ ផល​ សោភ័ណ្ឌ​ ឈ្នះ​ម្សិលមិញ​គឺ​រូប​គេ​លេង​លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម។​ យ៉ាង​ណា​បើ​ទោះ​ជា​ សោភ័ណ្ឌ​ ល្អ​កណ្ដាប់​ដៃ​ និង​រហ័ស​យ៉ាង​ណា​ក៏​មិន​ស្រួល​ក្នុង​ការ​យក​ឈ្នះ​កីឡាករ​ វី​ សម្ផស្ស​ ដែរ។​ ពោល​អ្នក​ទាំង​ពីរ​ក៏​ប្ដូរ​កណ្ដាប់​ដៃ​គ្នា​ល្អមើល​ដែរ​ វ៉ៃ​ពេញ​៣ទឹក​តែ​ម្ដង​ចំពោះ​ពិន្ទុ​វិញ​​ចាញ់​ឈ្នះ​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។​ តោះ!​ ទស្សនា​វីដេអូ​ប្រកួត​ទាំង​អស់​គ្នា៖​

ផល សោភ័ណ្ឌ (ក្រហម)
ក្រុមកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់