• 2021-01-20 02:40:38
  • បាល់ទាត់

លទ្ធផល​ពិន័យ​លើ Messi ចេញ​ហើយ មិន​ធ្ងន់ធ្ងរ​ព្យួរ​​ដល់​១២​ប្រកួត​ទេ

  • 2021-01-20 02:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ត្រូវ​​ពិន័យ​មិន​ឲ្យ​ចូល​លេង​ចំនួន​២​ប្រកួត​​ពី​​គណៈកម្មាធិការ​របស់​សហព័ន្ធ​បាល់ទាត់​របស់​អេស្ប៉ាញ សម្រាប់​ការ​ទទួល​បាន​កាត​ក្រហម​របស់​គេ​នៅ​ក្នុង​ការ​ប្រកួត​​ពាន Spanish Super Cup។

សារព័ត៌មាន​របស់​អេស្ប៉ាញ​ធ្លាប់​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​ថា Messi អាច​នឹង​ប្រឈម​មុខ​ព្យួរ​​មិន​ឲ្យ​លេង​១២​ប្រកួត ក្រោយ​សាង​កំហុស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Spanish Super Cup។ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ពិភាក្សា កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ត្រូវ​គេ​ព្យួរ​តែ​២​ប្រកួត​ប៉ុណ្ណោះ ខណៈ Barcelona គ្រោង​នឹង​ប្ដឹង​តវ៉ា។

សម្រាប់​ការ​ពិន័យ​នេះ Messi នឹង​ខកខាន​មិន​បាន​លេង​ឲ្យ​ Barcelona ក្នុង​ជំនួប​ជាមួយ Cornella ក្នុង​ពាន Copa del Rey និង Elche នៅ​ពាន La Liga។ រំឭក​ថា ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន Messi បាន​សាង​កំហុស​នៅ​​ម៉ោង​បន្ថែម​លើ​ខ្សែ​ប្រយុទ្ធ​ Asier Villalibre របស់​ក្លឹប Athletic Bilbao។

អាជ្ញាកណ្ដាល​បាន​ផ្ដល់​កាត​ក្រហម​ដល់ Messi ដែល​ជា​កាត​ទី​មួយ​របស់​ក្នុង​អាជីព​​នៅ Barca ក្នុង​ការ​លេង​៧៥៤​ប្រកួត៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់