• 2021-01-20 01:49:44
  • បាល់ទាត់

ភ្ញាក់ផ្អើល Leicester City ស៊ី Chelsea លោត​ឡើង​កំពូល​តារាង​បាត់

  • 2021-01-20 01:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City បាន​ហក់​ឡើង​កំពូល​តារាង​នៃ​ពាន​រង្វាន់ Premier League បន្ទាប់​ពី​បាន​យក​ឈ្នះ Chelsea លទ្ធផល ២-០ កាល​ពី​យប់​មិញ​នៅ​កីឡដ្ឋាន The King Power។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​៦​នាទី កីឡាករ Wilfred Ndidi រក​បាន​គ្រាប់​ដំបូង​ឲ្យ Leicester។ ឈាន​ដល់​នាទី​៤១ James Maddison បាន​បន្ថែម​មួយ​គ្រាប់​ទៀត គ្រប់គ្រាន់​ឲ្យ Leicester ឈ្នះ ២-០ ទទួល​បាន​៣​ពិន្ទុ។

សម្រាប់​លទ្ធផល​នេះ Leicester បាន​រំកិល​ឡើង​លេខ​មួយ​កំពូល​តារាង គម្លាត​ពី​ក្រុម​លេខ​ពីរ Manchester United ១​ពិន្ទុ។ ប៉ុន្តែ​ Man Utd នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ ខណៈ​​នេះ​ជា​ប្រកួត​សប្ដាហ៍​ទី​១៩​សម្រាប់ Leicester និង Chelsea។ តោខៀវ​បច្ចុប្បន្ន​ធ្លាក់​ដល់​លេខ​៨​ហើយ ដែល​ជា​សម្ពាធ​បន្ថែម​សម្រាប់​លោក Frank Lampard៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់