• 2021-01-19 13:25:51
  • បាល់ទាត់

Leonardo ប្រកាស​ថា​ PSG នៅក្នុង​ចំណោម​ក្លឹប​មួយ​ ដែល​ចង់​បាន Messi

  • 2021-01-19 13:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Leonardo Araujo នាយក​កីឡា​របស់​ក្លឹប​ Paris Saint Germain បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពេល​នេះ​ក្លឹប​របស់​លោក​ ស្ថិតក្នុងចំណោមក្លឹបមួយដែលចង់​ទិញ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ពី​ក្លឹប​ Barcelona នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Transfermarket។

បើ​តាម​ប្រភព​ខាង​លើ​ ពាក្យចចាមអារ៉ាមជាច្រើនបាន​និយាយថា​ PSG អាច​នឹង​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជាង​ ៩៧​លាន​ដុល្លារ​។

ចំពោះ​ក្លឹប​ Barca ពេល​នេះ​វិញ​ក៏​ព្រម​លក់​ Messi ផង​ដែរ​តែ​ក្លឹប​ណា​ ដែល​ត្រូវ​ការ​នឹង​ត្រូវ​បង់​តម្លៃ​ផ្ដាច់​កុងត្រា​រវាង​ក្លឹប​ និង​កីឡាករ​នេះ​សិន​ ដែល​មាន​តម្លៃ​​រហូត​ទៅ​ដល់​ជាង​ ៨២៥លាន​ដុល្លារ​ឯណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​មិន​មាន​អ្វី​ប្រែ​ប្រួល​ Messi នឹង​ដាច់​កុងត្រា​នឹង​ Barca នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់