• 2021-01-19 11:58:46
  • កីឡា​ផ្សេង​ៗ

អគ្គលេខាធិការ​ CAMSOC៖២០២១​ នេះ​សំខាន់​ណាស់​ដើម្បី​ធានា​ ២០២២-២០២៣​ ទទួល​បាន​ជោគជ័យ​ ឬ​យ៉ាង​ណា​

  • 2021-01-19 11:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ នៃ​គណៈកម្មការ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ ថា​នៅ​ឆ្នាំ​២០២១​ នេះ​ពិត​ជា​ឆ្នាំ​ដែល​មាន​សំខាន់​មែន​ ព្រោះ​ថាទាល់តែ​ឆ្នាំ​នេះ​ធ្វើ​ការ​រលូន​ល្អទើប​ ២០២២-២០២៣​ ដំណើរ​ការ​បាន​ដោយ​មិន​ជួប​ការ​លំបាក។​

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបភាព NOCC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​មហាសន្និបាត​ថា​ ដូច​ទៅ​ហ្នឹង​សម្ដេច​ ទៀ បាញ់​ និង​ឯកឧត្ដម​ ថោង​ ខុន​ បាន​លើក​ឡើង​អីចឹង​ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រៀម​សម្រាប់​ស៊ីហ្គេម​ ២០២៣​ ហើយ​ដូច្នេះ​រាល់​កិច្ចការ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​បញ្ចប់​ឲ្យ​បាន​ ៧០-៨០%។​ រៀបចំ​សឹង​តែ​បាន​រួចរាល់​ដើម្បី​ពិនិត្យ​ កែច្នៃ​ និង​លៀង​សំអាត​បន្តិចបន្តួច​នៅ​ឆ្នាំ​២០២២​ ព្រោះ​ចាប់​ពី​ឆ្នាំ​នោះ​ទៅ​អ្វីៗ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ។​ គណៈកម្មការ​ សហព័ន្ធ​កីឡា​អន្តរជាតិ​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​នឹង​ត្រូវ​មក​ពិនិត្យ​ ឬ​ប្រជុំ​ជា​បន្តបន្ទាប់នៅ​កម្ពុជា។​

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបភាព NOCC)

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ នៅ​ឆ្នាំ​នេះ​គឺ​ត្រូវ​ធ្វើ​ការ​កិច្ច​ច្រើន​ ហើយ​ពិសេស​ត្រូវ​បញ្ចប់​ឲ្យ​ស្ទើរតែ​រួចរាល់​ បើ​មិន​ដូច្នេះ​ទេ​ នៅ​ឆ្នាំ​២០២២​ នឹង​មាន​ការ​លំបាក​ច្រើន។​ ក្នុង​នោះ​ដែរ​សម្ដេច​ ទៀ ​បាញ់​ ក៏​បាន​ដាក់​នូវ​ការងារ​សំខាន់​ៗ​ដែរ​ត្រូវ​ធ្វើ​ជា​ច្រើន​ផង​ដែរ​ ខណៈ​គ្រប់​គណៈ​កម្មការ​ជំនាញ​នានាៗ​ក៏​បាន​បង្ហាញ​កិច្ចការ​ និង​សកម្មភាព​របស់​ខ្លួន​បាន​យ៉ាង​ល្អ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព NOCC)

រំលឹក​ដែរ​ថា​ គណៈកម្មការ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ បាន​ធ្វើ​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់​ និង​លើក​ទិសដៅ​សំខាន់ៗ​សម្រាប់​ឆ្នាំ​២០២១​ នៅ​ថ្ងៃ​ទី១៨​ ខែ​មករា​ ឆ្នាំ​២០២១ ​នៅ​ឯ​សណ្ឋាគារ​ ហ្គាឌិន​ ស៊ីធី។​ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សម្ដេច​ ទៀ បាញ់​ ប្រធាន​ CAMSOC​ ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់