• 2021-01-18 07:32:04
  • បាល់ទាត់

អាជ្ញាកណ្ដាល​ជើង​ចាស់​ម្នាក់ បក​ស្រាយ​រឿង​ផ្លុំ​បញ្ចប់​​មុន​៥​វិនាទី ការ​ប្រកួត​របស់ Liverpool

  • 2021-01-18 07:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អាជ្ញាកណ្ដាល​​ក្នុង​ក្របខណ្ឌ Premier League លោក Mark Clattenburg បាន​​ចេញ​មក​បក​ស្រាយ​អំពី​រឿង​ចម្រូងចម្រាស​នៃ​​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​ម៉ោង​ក្នុង​ជំនួប​រវាង Liverpool ជាមួយ Manchester United។

ក្នុង​ការ​ប្រកួត​ដ៏​ធំ​​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​ក្នុង​លីគ​កំពូល​​របស់​អង់គ្លេស ត្រូវ​រ៉ាប់រង​កាត់​សេចក្ដី​លើ​ទីលាន​​ដោយ​លោក​អាជ្ញាកណ្ដាល Paul Tierney។ រឿង​ហេតុ​បាន​កើត​ឡើង​​ក្នុង​វគ្គ​ទី​មួយ​នៅ​ចុង​ម៉ោង​បន្ថែម​១​នាទី ខណៈ​ Liverpool ទទួល​បាន​ឱកាស​រក​គ្រាប់​ដ៏​ល្អ​មួយ ស្រាប់​តែ​លោក Tierney បាន​បញ្ចប់​ការ​ប្រកួត​មុន​៥​វិនាទី។

រូបភាព​មួយ​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​របស់​ហងក្រហម​ មិន​ពេញ​ចិត្ត​ឡើយ។ ទាក់ទង​នឹង​រឿង​នេះ​លោក Mark Clattenburg បាន​​ចេញ​មក​បក​ស្រាយ​ថា តាម​ពិត​លោក Tierney ចង់​បញ្ចប់​ការ​ប្រកួត​នៅ​តំបន់​​អព្យាក្រឹត (តំបន់​កណ្ដាល​ទីលាន)។

Clattenburg បាន​បន្ថែម​ទៀត តែ​បើ​តាម​បច្ចេកទេស Tierney គួរ​តែ​​រងចាំ​ឲ្យ​កីឡាករ​លេង​បន្តិច​ទៀត​សិន​​ឬ​លើស​មួយ​នាទី​តិច​តួច​ក៏​បាន។ យ៉ាងណា​លោក​មិន​រិះគន់​ចំពោះ​ការ​កាត់​សេចក្ដី​របស់ Tierney ក្នុង​ការ​ប្រកួត​នេះ​ឡើយ ដោយ​សរសើរ​​ថា​ដឹក​នាំ​ប្រកួត​បាន​ល្អ។ ហើយ​រឿង​ខាល​លើ​គ្រាន់​តែ​ជា​កំហុស​​បច្ចេកទេស​ខ្លះ​ប៉ុណ្ណោះ៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់