• 2021-01-18 02:48:13
  • បាល់ទាត់

​មាន​ក្មេង​ៗ​ចង់​ដឹង​ថា ធ្វើ​ម៉េច​អាច​ចូល​ហាត់​បាល់​នៅ​បាទី​ មើល​អត្ថបទនេះ​

  • 2021-01-18 02:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នកគាំទ្រ​ជា​ច្រើន​មិន​ទាន់​យល់​ច្បាស់​ពី​របៀប​ នៃ​ការ​ចូល​ហាត់​បាល់ទាត់​នៅ​មជ្ឈមណ្ឌល​ជាតិ​​បាទី ​ដែល​ជា​រៀងរាល់​ឆ្នាំ​សាលា​តម្រង់​ទិស​មួយ​នេះ​​តែង​ជ្រើស​រើស​យុវជន​ពីរ​កម្រិត​ឲ្យ​ហ្វឹកហាត់​ សម្រាប់​ជា​ថ្នាល​របស់​កម្ពុជា។

លោក កែវ សារ៉េត (កណ្ដាល)

​​បើ​តាម​លោក​ កែវ សារ៉េត ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​រៀបរាប់​ថា « ​សាលា​បាល់ទាត់​ជាតិ​បាទី​ ជ្រើស​រើស​រៀងរាល់​ឆ្នាំ​ពីរ​កម្រិត U15 និង U18 ដោយ​មួយ​ក្រុម​២៥ នាក់​។ ​ប៉ុន្តែ​ក្មេង​ៗ​ទាំង​នោះ​គឺ​ជា​ក្មេង​ដែល​​បាន​ជ្រើស​រើស​ម្ដង​រួច​មក​​ហើយ ពី​សាលា​​តម្រង់​ទិស​នានា​នៅ​តាម​បណ្ដា​ខេត្ត​។ ដូច្នេះ​​បើ​សិន​ក្មេង​ណា​ដែល​ចង់​ចូល​ហាត់​នៅ​បាទី​​ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ជ្រើស​រើស​នៅ​តាម​ខេត្ត​ជា​មុន​សិន។ បន្ទាប់​មក​ត្រូវ​ធ្វើតេស្ត​ម្ដង​​ទៀត​ ដែល​ឆ្លង​កាត់​​ការ​ជ្រើស​រើស​ពី​គ្រូ​ជំនាញ​ ​បន្ទាប់​ពី​ក្មេង​ៗ​ទាំង​នោះ​បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​តម្រង់​ទិស​តាម​ខេត្ត​​របស់​ពួក​គេ»។

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បង្កើត​សាលា​តម្រង់​ទិស​នៅ​តាម​បណ្ដា​​ខេត្ត​មួយ​ចំនួន​រួច​ហើយ នៅ​សល់​ខេត្ត​​មួយ​ចំនួន​ទៀត​កំពុង​តែ​បង្កើត​បន្ទាប់​បន្ទាប់ ដើម្បី​ជា​ទិស​នៅ​សម្រាប់​បាល់ទាត់​កម្ពុជា​​នា​ថ្ងៃ​អនាគត ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់