• 2021-01-18 02:08:19
  • បាល់ទាត់

Klopp ​ព្រមាន Liverpool ​ប្រឹង​លេង​តិច ​ប្រយ័ត្ន​អត់​បាន Top4 ​ឆ្នាំ​នេះ​

  • 2021-01-18 02:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​ព្រមាន​ទៅ​កូន​ក្រុម Liverpool ​ថា​ត្រូវ​គិត​រឿង Top4 ​បាន​លេង​នៅ UEFA Champions League ​ឆ្នាំ​ក្រោយ​សិន ​មុន​ពេល​និយាយ​ពី​ការ​ការពារ​ជើង​ឯក Premier League ​។

​ក្រុម​ហង្ស​ក្រហម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Manchester United ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។ ​លទ្ធផល​ស្មើ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​ខ្ទាត​ចេញ​ពី​ចំណាត់​ថ្នាក់​លេខ​២ ​និង​ធ្លាក់​ដល់​ទៅ​លេខ​៤​ក្នុង​តារាង​ទៅ​ហើយ។

​កត្តា​នេះ​ហើយ ទើប​បាន​ជា​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​៖ “ខ្ញុំ​ដឹង​យូរ​ហើយ តាំង​ពី​រដូវ​កាល​យើង​មាន​៩៧​ពិន្ទុ ​បាន​លេខ​២​ម្ល៉េះ។ ​ខ្ញុំ​គិត​រឿង​ពាន លុះ​ត្រា​តែ​យើង​ដាច់​ពិន្ទុ​ឆ្ងាយ​ប៉ុណ្ណោះ។ ​ខ្ញុំ​ដឹង​ថា​ការពារ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី។ យើង​ត្រូវ​មាន​កៅអី​លេង Champions League ​ហើយ​ខ្ញុំ​ដឹង​ថា​រដូវ​កាល​នេះ​នឹង​ពិបាក។ នេះ​ជា​រដូវ​កាល​ពិបាក​ក្នុង​ការ​យក​កៅអី​ Top4 ​មែនទែន”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់