• 2021-01-18 01:36:39
  • បាល់ទាត់

​បាន​កាត​ក្រហម​លើក​ដំបូង​ក្នុង​អាជីព ​តើ Messi ​ត្រូវ​ពិន័យ​កម្រិត​ណា​ដែរ​?

  • 2021-01-18 01:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​របូត​ពាន​រង្វាន់ Spanish Super Cup ​បាត់​ទៅ​ហើយ​នៅ​យប់មិញ​នេះ ​ក្រោយ​ពី​ចាញ់​ក្រុម Athletic Club ​ក្នុង​លទ្ធផល ៣-២។

​មិន​ត្រឹម​តែ​របូត​ពាន​រង្វាន់ Cup ​នេះ​ទេ ​ក្រុម Barcelona ​នៅ​យប់មិញ​នេះ​ក៏​បាន​របូត​កីឡាករ​សំខាន់​ម្នាក់​ដែរ។ Lionel Messi ​ទទួល​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​តែ​ម្ដង​នៅ​នាទី​១២០ ​ក្រោយ​ពី​រូបគេ​បាន​រុញ​កីឡាករ​ Asier Villalibre ​ឱ្យ​ដួល។ ​នេះ​ជា​កាត​ក្រហម​លើក​ដំបូង​ក្នុង​អាជីព​របស់ Messi ​ហើយ ​ក្នុង​ការ​លេង​ឱ្យ​ក្រុម​ Barcelona ​។

​ដោយ​ការ​ពិន័យ​វិញ ​បើ​តាម​ច្បាប់​នៅ​អេស្ប៉ាញ គឺ​រូបគេ​នឹង​អវត្តមាន​២​ប្រកួត​នៅ​លីគ La Liga ​។ ករណី​នេះ​គឺ​ដូច​ករណី​របស់ Fede Valverde ​កាល​ពី​ឆ្នាំ​មុន​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់