• 2021-01-17 03:38:53
  • បាល់ទាត់

Maguire ​ថា Man Utd ​គ្មាន​អ្វី​ត្រូវ​ខ្លាច Liverpool បន្តិច​សោះ​ឡើយ​

  • 2021-01-17 03:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Liverpool ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​មុន​ការ​ប្រកួត​ធំ​ចាប់​ផ្ដើម​នេះ​ដែរ Maguire ​ដែល​ជា​ប្រធាន​ក្រុម​បិសាច​ក្រហម ​បាន​អះអាង​ថា​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​មិន​មាន​អារម្មណ៍​ភ័យ​ព្រួយ​អ្វី​នោះ​ទេ។ ​ពួកគេ​កំពុង​មាន​ទំនុក​ចិត្ត ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា អាច​យក​ឈ្នះ​បាន​គ្រប់​ក្រុម​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​។ ​ដូច្នេះ​ហើយ ​ការ​ប្រកួត​ទល់​ក្រុម Liverpool ​នឹង​ក្លាយ​ជា​ប្រកួត​ល្អ​មើល​មួយ​សម្រាប់​អ្នក​គាំទ្រ​ជាក់​ជា​មិន​ខាន។

​រំលឹក​ថា​ដែរ Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​ក៏​បាន​ប្រកាស​ឱ្យ​បិសាច​ក្រហម​បញ្ចេញ​ក្បាច់​ឱ្យ​អស់​សមត្ថភាព​ផង​ដែរ​សម្រាប់​ការ​ប្រកួត​នេះ​។ ​លោក​ចង់​ឱ្យ​ក្លឹប​លេង​ឱ្យ​អស់​សមត្ថភាព ​ឈ្នះ​ដឹង​ឈ្នះ ចាញ់​ដឹង​ចាញ់ ​កុំ​បន្ទោស​អ្វី​ផ្សេង​ឱ្យ​សោះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់