• 2021-01-16 05:36:23
  • កីឡា​ផ្សេង​ៗ

ស្រីអូន៖​ ខ្ញុំ​នឹង​រួមចំណែក​ធ្វើ​ឲ្យ​កីឡា​ល្បុក្កតោ​ល្បី​ពាសពេញ​សកល​លោក​

  • 2021-01-16 05:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ដែល​ល្បី​ក្នុង​បណ្ដាញ​សង្គម​មាន​ចិត្ត​សប្បុរស​តែងតែ​ជួយ​គេ​កន្លង​ទៅ​ អ្នក​ស្រី​ ស្រីអូន​ ថា​ខ្លួន​នឹង​រួមចំណែក​ពី​ពេល​នេះ​តទៅ​ដើម្បី​ធ្វើ​ឲ្យ​កីឡា​ប្រពៃណី​ល្បុក្កតោ​ខ្មែរ​ ល្បី​ពាសពេញ​សកលលោក។​

អ្នក​ស្រី​ ស្រីអូន​ (រូបភាព NOCC)

អ្នក​ស្រី​ ស្រីអូន​ ម្ចាស់​ក្រុមហ៊ុន​ឯកជន​មួយបាន​ឆ្លើយ​តប់​ទៅ​ហ្នឹង​សំនួរ​ «ថា​តើ​មូលហេតុ​អ្វី​កីឡា​ជា​ច្រើន​តែ​សម្រេច​មក​ជួយ​ល្បុក្កតោ»​ ទី១​ ក្បាច់​គុន​ល្បុក្កតោ​ គឺ​ជា​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​ដែល​មាន​ប្រវត្តិ​យូរលង់​មក​ហើយ។​ ទី២​ ចង់​ជួយ​ធ្វើ​ឲ្យ​ក្បាច់​គុន​មួយ​នេះ​ល្បី​ពាសពេញ​សកលលោក។​ ទី៣​ ចង់​ធ្វើ​ជា​គំរូ​មួយ​ដើម្បី​ឲ្យ​អ្នក​មាន​ធនធាន​ដទៃទៀត​ងាក​ជួយ​លើ​ចលនា​កីឡា​ផ្សេង​ៗ​ទៀត​ដូច​ខ្លួន​ផង​ដែរ។​

កីឡាល្បុក្កតោខ្មែរ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ អ្នក​ស្រី​ ស្រីអូន​ ម្ចាស់​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ ១៦,៨៥០​ដុល្លារ​ ដល់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០២០។​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣-២៤​ មករា​ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់