• 2021-01-15 03:16:25
  • បាល់ទះ

ប៉ះអង្គរក្សរសៀលនេះ ក្បាច់គុនខំរៀនទាំងប៉ុន្មាន តាក់អន្លង់វែងនឹងបញ្ចេញឱ្យអស់

  • 2021-01-15 03:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ធំរបស់ក្លឹបបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ អ៊ឹម ណារិទ្ធ បានឱ្យដឹងថាក្បាច់គុនដែល​គេខំរៀនទាំងប៉ុន្មាន គេនឹងបង្ហាញឱ្យអស់ក្នុងជំនួបមិត្តភាព ដកស្រង់បច្ចេកទេសជាមួយក្រុម​បញ្ជាការដ្ឋានអង្គរក្ស ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១​នេះ។

តាក់អន្លង់វែង និងលោកគ្រូ សោម ចំណាប់

យុវជនមានឈ្មោះក្រៅតាក់អន្លង់វែង បានបញ្ជាក់បែបនេះ ៖«ខ្ញុំរំពឹងថានឹងធ្វើបានល្អ ព្រោះខំហាត់ជាយូរថ្ងៃមកហើយ ថ្ងៃនេះជាថ្ងៃបញ្ចេញសមត្ថភាព»។

បើទោះការប្រកួតបនេះជាជំនួបមិត្តភាពធម្មតាក៏ពិតមែន ប៉ុន្តែតាក់អន្លង់វែង និងមិត្តរួមក្រុមផ្សេងទៀត បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្ដើមយកជ័យជម្នះ។

កីឡាករបាល់ទះជម្រើសជាតិឆ្នេរខ្សាច់មកពីខេត្តឧត្ដមានជ័យ បានពន្យល់ថា ៖«ខាងស្នងការត្រៀម​អស់ហើយ ដើម្បីទទួលបានលទ្ធផលល្អ ទោះបីជាលក្ខណៈដកស្រង់បច្ចេកទេសមែន តែយើងទាមទារយកឈ្នះឱ្យបាន»។

ណារិទ្ធ មានកម្ពស់១,៨៥ម៉ែត្រ វ័យ២៤ឆ្នាំ ចូលហាត់នៅក្លឹបស្នងការឆ្នាំ២០២០។ នេះជាការប្រកួតមិត្តភាពផ្លូវការលើកទីមួយ សម្រាប់ស្មាត់ជំនាញវៃស្ដាំ ឆ្វេង និងបីម៉ែត្ររូបនេះ ហើយគេបានបង្ហាញអារម្មណ៍រីករាយនិងរំភើប ដែលបានជាប់ជម្រើស៦នាក់ដំបូងរបស់ក្រុមគ្រូបង្វឹក។

ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រូវប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្សនាថ្ងៃនេះ វេលាម៉ោង ២រសៀលតទៅ នៅតារាងបាល់ទះវិសាខាហ្គ្រេនភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់