• 2021-01-15 02:33:05
  • បាល់ទាត់

Silvestre ថា​​សល់តែ​៣​ក្រុម​ប៉ុណ្ណោះ​ដែល​អាច​ប្រជែង​ពាន PL ឆ្នាំ​នេះ

  • 2021-01-15 02:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mikael Silvestre បាន​ធ្វើ​ការ​ព្យាករណ៍​ថា គិត​មក​ទល់​ពេល​នេះ​​គេ​មើល​ឃើញ​មាន​តែ​​៣​ក្រុម​ប៉ុណ្ណោះ​ដែល​សល់​ឱកាស​ប្រជែង​ពាន Premier League រដូវ​កាល​នេះ។

​បន្ទាប់​ពី​បាន​មើល​ឃើញ​អតីត​ក្រុម​របស់​ខ្លួន​ហក់​ឡើង​កំពូល​តារាង Silvestre ដែល​ធ្លាប់​ឈ្នះ​ពាន PL ៥​ដង ក៏​យល់​ឃើញ Man Utd គឺ​ក្នុង​ចំណោម​ក្រុម​ដែល​មាន​សង្ឃឹម​លើក​ពាន​ដែរ។ Silvestre បាន​និយាយ​ថា៖ "សម្រាប់​ខ្ញុំ​នៅ​ពេល​នេះ​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ​ដែល​​មាន​សង្ឃឹម​ប្រជែង​ពាន ក្នុង​​នោះ​មាន Man United, Liverpool និង Leicester”។

Silvestre បាន​បាន​បន្ថែម​ថា United ពេល​នេះ​កំពុង​នៅ​ទីតាំង​ប្រកួតប្រជែង។ ​ពួក​គេ​កំពុង​​នៅ​កំពូល​តារាង​បណ្ដោះអាសន្ន​នៅ​ឡើយ តែ​យ៉ាងណា​វា​ជា​​ទីតាំង​វិជ្ជមាន។ បិសាច​ក្រហម​បាន​ឡើង​ទៅ​ឈរ​លេខ​១​ក្នុង​តារាង​ពិន្ទុ Premier League ក្រោយ​យក​ឈ្នះ Burley ១-០។

Silvestre វ័យ​៤៣​ឆ្នាំ​​បាន​បន្ត​ថា ដំបូង​លោក​មិន​រំពឹង​ Man Utd អាច​ឡើង​ទៅ​ដល់​កំពូល​តារាង​នៅ​តែ​មករា​ទេ ប៉ុន្តែ​​ពេល​នេះ​ពួក​គេ​អាច​ធ្វើ​បាន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់