• 2021-01-15 02:28:55
  • បាល់ទះ

ចូល​រួម​បរិច្ចាគ​ទាំង​អស់​គ្នា​​ជា​មួយ​មន្ទីរ​ពេទ្យ​​​កុមារ​អង្គរ ដោយ​គ្រាន់​តែ​ទៅ​ទស្សនា​ការ​ប្រកួត​​នេះ​

  • 2021-01-15 02:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នា​ថ្ងៃ​ទី​២១ ខែ​​មករា ឆ្នាំ២០២១ ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ ​Angkor Tiger និង​ក្រុម​ ក្រសួង​ការពារ​ជាតិ (​ ទ័ព ) ​​សម្រាប់​កម្មវិធី​​ Siem Reap Charity Cup 2021 ​នៅ​កីឡដ្ឋាន​ SRU វេលា​ម៉ោង ៣:៣០ នាទី​ ។

​ការ​ប្រកួត​នេះ​អ្នក​ដែល​​ទិញ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​​​ និង​បរិច្ចាគ​របស់​លោក​​អ្នក​ គឺ​​​ជា​ការ​​​​ចូលរួម​​ចំណែក​​​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។ ប្រាក់​ដែល​លក់​សំបុត្រ​បាន នឹង​ចែក​មួយ​ផ្នែក​ទៅ​ជួយ​មន្ទីរ​ពេទ្យ​​កុមារ​អង្គរ ​មួយ​ផ្នែក​ទៀត​សម្រាប់​ការ​ធ្វើ​ Football Clinic ។

​ក្រៅ​ពី​ការ​ប្រកួត​ខាង​លើ​ក៏​មាន​មួយ​គូ​ទៀត​ប៉ះ​គ្នា​ថ្ងៃ​ទី​២០ គឺ​ ក្រុម​ស្វាយរៀង ប៉ះ វិសាខា វេលា​ម៉ោង ៣:៣០ នាទី​នៅ​កីឡដ្ឋាន​ខាង​លើ​ដដែល​។ ​ការ​ប្រកួត​នេះ​ក្រុម​ដែល​ឈ្នះ ប៉ះ​គ្នា​ថ្ងៃ​ទី​២៤ ដើម្បី​លើក​ពាន ​វេលា​ម៉ោង ៣:៣០ នាទី​នៅ​កីឡដ្ឋាន​ដដែល។ ស្រប​ពេល​ក្រុម​ដែល​ចាញ់​ប៉ះ​គ្នា​ថ្ងៃ​ទី​២៣ ម៉ោង ៣:៣០ នៅ​ទីលាន SRU ដូច​គ្នា ៕

​ABA Bank: SIEM REAP UNITED FOOTBALL Club (002594363) ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 068 842 225 / 098 868 525

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់