• 2021-01-14 07:48:11
  • បាល់ទាត់

ផ្ទុះ​កូវីដ​ប្រភេទ​ថ្មី អង់គ្លេស ​ដាក់​ច្បាប់ ​ហាម​កីឡាករ​ឱប​គ្នា ឬ​ថើប​បាល់​

  • 2021-01-14 07:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អង់គ្លេស ​បាន​ចេញ​បម្រាម​មួយ ​មិន​ឱ្យ​កីឡាករ​ឱប​គ្នា​ឡើយ​អំឡុង​ពេល​ប្រកួត ដើម្បី​ចូល​រួម​រក្សា​គម្លាត​សង្គម ​ជា​ពិសេស​ការ​ឆ្លង​មេរោគ​កូវីដ​១៩​តែ​ម្ដង។

​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ក្របខណ្ឌ Premier League ​របស់​អង់គ្លេស​ត្រូវ​បាន​លើក​ការ​ប្រកួត​ជា​ច្រើន​ប្រកួត​ដែរ ដោយសារ​តែ​ផ្ទុះ​មេរោគ​កូវីដ​១៩​ច្រើន​នាក់។ ​ស្រប​ពេល​ក្នុង​ប្រទេស​ផ្ទាល់​វិញ ​ការ​រឹតត្បិត​ជា​ច្រើន​ក៏​ត្រូវ​បាន​ដាក់​តាម​ទីក្រុង​នានា​ដែរ ​ព្រោះ​ចំនួន​ឆ្លង​កូវីដ​១៩ ​មាន​ការ​កើន​ឡើង ​ជា​ពិសេស​មេរោគ​ប្រភេទ​ថ្មី​តែ​ម្ដង។

​បើ​យោង​តាម​ក្រុម​ប្រឹក្សា​សុខភាព​នៅ​ក្របខណ្ឌ Premier League ​បាន​បញ្ជាក់​ថា​ពេល​នេះ ​កីឡាករ​ទាំង​អស់​តម្រូវ​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា​បន្ដិច ​ពោល​គឺ​នៅ​ពេល​អបអរ​គ្រាប់​បាល់​មិន​ត្រូវ​ឱប​គ្នា​ឡើយ ​ដោយ​ត្រឹម​ទះ​ដៃ​គ្នា​បាន​ហើយ។ ​ខណៈ​ដែល​ការ​ថើប​បាល់​វិញ ​ក៏​មិន​ត្រូវ​ឱ្យ​កើត​មាន​ឡើង​ដែរ។ គ្រប់​សកម្មភាព​ទាំង​អស់ ដែល​មិន​ចាំ​បាច់​នៅ​ជិត​គ្នា គឺ​ត្រូវ​តែ​រក្សា​គម្លាត​ពី​គ្នា​ជា​និច្ច៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់