- 2021-01-14 02:37:02
- បាល់ទាត់
Foden ដាក់១គ្រាប់ ជួយ Man City យក៣ពិន្ទុយ៉ាងតឹងពី Brighton
- 2021-01-14 02:37:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foden ដាក់១គ្រាប់ ជួយ Man City យក៣ពិន្ទុយ៉ាងតឹងពី Brighton
ចន្លោះមិនឃើញ
ក្រុម Manchester City បានយកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ១-០ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ម្ចាស់ផ្ទះ Man City សម្រាប់ការប្រកួតនេះសម្រុកលើក្រុមភ្ញៀវ Brighton ណាស់ រហូតដល់មានគ្រាប់បាល់កើតឡើងនៅនាទី៤៤ ចុងតង់ទី១ ដោយកីឡាករវ័យក្មេង Phil Foden ។ ក្រោយពីកើតមាន១គ្រាប់នេះហើយ ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាឡើយ ហើយ Sterling មានឱកាសប៉េណាល់ទី១គ្រាប់ចុងម៉ោងទៀត ក៏មិនអាចធ្វើបានសម្រេចដែរ។ ចប់ការប្រកួតក្រុមរបស់លោក Pep យកឈ្នះក្នុងលទ្ធផលតែ ១-០ប៉ុណ្ណោះ។
គិតត្រឹមពេលនេះ ក្រុម Man City ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង ដោយមាន៣២ពិន្ទុ ឆ្លងកាត់១៦ប្រកួត។ ស្របពេលក្រុមលេខ១ Man Utd វិញ មាន៣៦ពិន្ទុ ឆ្លងកាត់១៧ប្រកួត៕