• 2021-01-14 02:34:30
  • បាល់ទាត់

ល្អ​ណាស់! Barcelona អាច​នឹង​ជួប Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Super Cup

  • 2021-01-14 02:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ឡើង​​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Super Cup បន្ទាប់​ពី​បាន​យក​ឈ្នះ Real Sociedad ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ក្នុង​ការ​ប្រកួត​ Frenkie de Jong ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Barcelona មុន​ពេល Mikel Oyarzabal ទាត់​ប៉េណាល់ទី​ជួយ Sociedad បាន​ស្មើ​វិញ។ លទ្ធផល ១-១ បាន​បន្សល់​រហូត​ចប់​៩០។ បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង ក្រុម​ទាំង​២​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ តម្រូវ​ឲ្យ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។

Marc-Andre ter Stegen គឺ​ជា​វីរបុរស​ក្នុង​ការ​ប្រកួត​នេះ ដោយ​គេ​​បាន​សង្គ្រោះ​ប៉េណាល់ទី​ដល់​ទៅ​២​គ្រាប់ ជួយ​ក្រុម​ឈ្នះ​លទ្ធផល​ចុងក្រោយ ៣-២។ Real Madrid នឹង​ត្រូវ​ប៉ះ Athletic Bilbao នៅ​រាត្រី​នេះ ដើម្បី​យក​មួយ​ក្រុម​ទៅ​ជួប Barcelona ដែល​កំពុង​អង្គុយ​ចាំ​ជា​សម្រេច។ ប្រសិន​បើ Madrid ឡើង នោះ​ការ​ប្រកួត El Clasico នឹង​កើត​ឡើង​នៅ​ពាន Super Cup៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់