• 2021-01-14 02:01:14
  • បាល់ទាត់

Pochettino ឈ្នះ​ពាន​ជា​លើក​ដំបូង​​ក្នុង​អាជីព ក្រោយ​ចូល​កាន់ PSG បាន​ជាង​១០​ថ្ងៃ

  • 2021-01-14 02:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino បាន​ឈ្នះ​ពាន​ជា​លើក​ដំបូង​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ បន្ទាប់​ពី Paris St-Germain យក​ឈ្នះ​លើ Marseille ២-១ ក្នុង​ពាន​រង្វាន់ Trophee des Champions កាល​ពី​យប់​មិញ។

នេះ​គឺ​ជា​ការ​ប្រកួត​ទី​៣​ដែល Pochettino ដឹក​នាំ PSG ក្រោយ​ត្រូវ​តែងតាំង​កាល​ពី​ជាង​១០​ថ្ងៃ​មុន។ ២​គ្រាប់​របស់ PSG ធ្វើ​បាន​​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​ពីរ Mauro Icardi និង Neymar។ Dmitri Payet ជា​អ្នក​រក​គ្រាប់​ឲ្យ Marseille។

បើ​ប្រៀបធៀប Trophee des Champions គឺ​ដូច​ទៅ​ដឹង​ពាន Community Shield អ៊ីចឹង ដោយ​គេ​យក​ជើង​ឯក​លីគ​និង​ជើង​ឯក​ Cup ឆ្នាំ​មុន​ឲ្យ​ប៉ះ​គ្នា។ Pochettino ធ្លាប់​ដឹក​នាំ Espanyol ជិត​៤​ឆ្នាំ មក​កាន់ Southampton ១៦​ខែ និង​ជាមួយ Spurs ៥​ឆ្នាំ​កន្លះ​ ប៉ុន្តែ​មិន​ដែល​ឈ្នះ​ពាន​អ្វី​មួយ​ឡើយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់