• 2021-01-12 08:15:54
  • បាល់ទះ

​​ដឹង​ពេល​វេលា​ក្រុម ស៊ួន ចាន់ណារ៉ូ ចេញលេង​វិញ ​

  • 2021-01-12 08:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​របស់ សួន ចាន់ណារ៉ូ ​នឹង​ចេញ​លេង​វិញ​ ប្រសិន​បើ​ត្រូវ​គូ ប៉ុន្តែ​​ត្រូវ​រង់​ចាំ​ការ​ប្រកួត​មិត្តភាព​ ៥ ក្រុម​បញ្ចប់​សិន ដែល​ការ​ប្រកួត​មិត្តភាព​ផ្លូវ​ការ​នេះ​ នឹង​ចាប់ផ្ដើម​ថ្ងៃ​ទី​២០ ដល់ ២៤ ខែ​មករា ឆ្នាំ២០២១​ខាង​មុខ​នេះ​នៅ​តារាង​បាល់ទះ​របស់​វិសាខា នៅ​ហ្គ្រេន​ភ្នំពេញ ។

ក្រុម​របស់​វិសាខា

​ក្រុម​របស់​ សួន ចាន់ណារ៉ូ ដែល​មាន គួន ម៉ុម វឿន វានសា និង ផល រតនៈ ​ចេញ​លេង​ បី​ប្រកួត​ឈ្នះ​ទាំង ៣ ស្រប​ពេល​ដែល​មាន​ស្មាត់​ធំ​ៗ ជា​ច្រើន​កំពុង​រង់​ចាំ​ជួប សម្រាប់​ប្រកួត​បន្ទាប់​ៗ។ យ៉ាង​ណា​​ក្រុម​​ ណារ៉ូ កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​សិន ដើម្បី​ប្រកួត​មិត្ត​ភាព ៥ ក្រុម​ខាង​មុខ​នេះ​ដែល​មាន​ក្រុម​ចូល​រួម ក្រសួង​មហាផ្ទៃ វិសាខា ស្នង​ការ​រាជធានី​ភ្នំពេញ ​បញ្ជាការដ្ឋាន​អង្គរក្ស ​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់