- 2021-01-12 03:00:08
- ប្រដាល់
ឡុង អាឆើត ប្រាប់មូលហេតុប្រើឈ្មោះមួយនេះក្នុងវិស័យប្រដាល់
- 2021-01-12 03:00:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង អាឆើត ប្រាប់មូលហេតុប្រើឈ្មោះមួយនេះក្នុងវិស័យប្រដាល់
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង ឡុង អាឆើត ថាឈ្មោះមួយនេះគឺម្ចាស់ក្លឹបខ្លារខិនមានរិទ្ធ ជាអ្នកដាក់ឲ្យ ខណៈខ្លួនផ្ទាល់ក៏ស្រឡាញ់ពេញចិត្តផងដែរ។
កីឡាករ ឡុង អាឆើត បានឲ្យដឹងថា ឈ្មោះដើមរបស់ខ្លួននោះគឺ អ៊ុន ឆើត ចំណែក «ឡុង អាឆើត» ជាឈ្មោះថ្មីដាក់នៅក្នុងវិស័យប្រដាល់គុនខ្មែរប៉ុណ្ណោះ។ ឈ្មោះ ឡុង អាឆើត នេះគឺអ្នកស្រី ឡុង រ៉ាវី ម្ចាស់ក្លឹបខ្លារខិនមានរិទ្ធ ជាអ្នកដាក់ឲ្យតែម្ដង។
ទាក់ទងទៅហ្នឹងឈ្មោះនេះដែរ អាឆើត ខ្លួនឯងផ្ទាល់គឺពេញចិត្តតែម្ដង ណាមួយយល់ឃើញថាស្រួលហៅ ងាយចាំ និងជាឈ្មោះកាចផងដែរ។ សិស្សគុនមកពីក្លឹបខ្លារខិនរូបនេះថានឹងប្រើឈ្មោះនេះរហូតក្នុងវិស័យប្រដាល់គុនខ្មែររ។
រំលឹកដែរថា ឡុង អាឆើត ជាកីឡាករមកពីក្លឹបខ្លារខិនមានរិទ្ធ និងទើបតែប្រឡូកក្នុងវិស័យប្រដាល់ប្រហែល១ឆ្នាំប៉ុណ្ណោះ។ ប្រកួតចុងក្រោយឈ្នះ រឹម តុងហេង ក្នុងទឹក៣ កាលពីថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២១ នៅ CNC៕