• 2021-01-12 01:41:03
  • បាល់ទាត់

កក្រើក Man Utd ចាប់​ឆ្នោត​ប៉ះ Liverpool ជុំ​ទី​៤​ពាន FA Cup

  • 2021-01-12 01:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម Manchester United នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍​​គូប្រជែង Liverpool ក្នុង​ជុំ​ទី​៤​នៃ​ពាន​រង្វាន់ FA Cup ក្នុង​ខែ​នេះ។

United បាន​ឡើង​មក​កាន់​ជុំ​ទី​៤ បន្ទាប់​ពី​បាន​យក​ឈ្នះ Watford ១-០ ខណៈ Liverpool ឈ្នះ​លើ Aston Villa ៤-១។ ក្រុម​មក​ពី League Two គឺ Cheltenham Town ត្រូវ​ទទួល​ក្រុម​របស់​លោក Pep Guardiola គឺ Manchester City។

សម្រាប់​ការ​ប្រកួត​នៃ​ជុំ​នេះ​នឹង​លេង​នៅ​ថ្ងៃ​ទី២៣-២៤ ខែ​ មករា​នេះ។ ​ជា​រឿង​ចៃដន្យ​មែនទែន ក្រុម​ជើង​ខ្លាំង​ក្នុង​ Premier League ទាំង​ពីរ​​គឺ Man Utd និង Liverpool ត្រូវ​មាន​ភារកិច្ច​លេង​ជាមួយ​​គ្នា​ក្នុង​លីគ​នៅ​ចុង​សប្ដាហ៍​នេះ។ វា​មាន​ន័យ​ថា​ក្នុង​ខែ​មករា​នេះ ពួក​គេ​ប៉ះ​គ្នា​២​ដង។

ខាង​ក្រោម​ជា​ក្រុម​ត្រូវ​ជួប​គ្នា​​ក្នុង​ជុំ​ទី​៤​ពាន FA Cup

  • Cheltenham Town v Manchester City
  • Bournemouth v Crawley Town
  • Swansea City v Nottingham Forest
  • Manchester United v Liverpool
  • Southampton/Shrewsbury v Arsenal
  • Barnsley v Norwich
  • Chorley v Wolves
  • Millwall v Bristol City
  • Brighton v Blackpool
  • Wycombe v Tottenham
  • Fulham v Burnley
  • Sheffield United v Plymouth
  • Chelsea v Luton
  • West Ham v Doncaster
  • Brentford v Leicester
  • Everton v Sheffield Wednesday

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់